ព័ត៌មានទាន់ហេតុការណ៍៖

ប្រើល្បិចខ្ចីម៉ូតូគេយកទៅលក់អស់៣គ្រឿង ចុងក្រោយសមត្ថកិច្ចចាប់ដាក់ខ្នោះល្មម

ចែករំលែក៖

ភ្នំពេញ៖ ជងសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត ប្រើល្បិចខ្ចីម៉ូតូយកទៅលក់អស់៣គ្រឿងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៥ និង៥០នាទី នៅចំណុចក្នុងក្រុមហ៊ុនឌនឡូតូធឺរី ផ្លូវ១០៨០ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ អ៊ឹង គៀងសុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ឌនឡូតូធឺរី ស្នាក់នៅផ្ទះលេខ២១១ ផ្លូវ១៣៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមាន០៣នាក់ រួមមាន ៖

១-ឈ្មោះ ថូ ប៊ុនថន ភេទប្រុស អាយុ៣៦ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឌនឡូតូធឺរី ស្នាក់នៅផ្ទះលេខ២១១ ផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

២-ឈ្មោះ ឆាយ ហេងស៊ីញ ភេទប្រុស អាយុ២៧ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឌនឡូតូធឺរី ស្នាក់នៅផ្ទះលេខ៧E ផ្លូវ២៧៦ ភូមិ៤ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

៣-ឈ្មោះ អ៊ុន ចាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឌនឡូតូធឺរី ស្នាក់នៅផ្ទះលេខ២២ ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់ ៖ម៉ូតូ០៣គ្រឿង (ទី១-ម៉ូតូម៉ាក PCX ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1FB-5888 , ទី២-ម៉ូតូម៉ាក PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1BI-2820 និងទី៣-ម៉ូតូម៉ាក ឌូក ពណ៌សលាយខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1CK-0777 ។

ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង៣០នាទី ជនសង្ស័យបានប្រើល្បិច ខ្ចីម៉ូតូពីជនរងគ្រោះទី១ ដោយនិយាយថា ខ្ចីម៉ូតូជិះមួយផ្លែត បន្ទាប់មកជនរងគ្រោះបានឲ្យម៉ូតូទៅជនសង្ស័យខ្ចីជិះ ក្រោយពីបានម៉ូតូរួចជនសង្ស័យបានយកម៉ូតូទៅបាត់មិនឃើញប្រគល់ឲ្យជនរងគ្រោះវិញ ហើយបានយកម៉ូតូទៅលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានក្នងតម្លៃ១១៨០ដុល្លារ ។

នៅទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង៣០នាទី ជនសង្ស័យបានប្រើល្បិច ខ្ចីម៉ូតូពីជនរងគ្រោះទី២ ដោយនិយាយថា ខ្ចីម៉ូតូជិះមួយផ្លេត បន្ទាប់មកជនរងគ្រោះបានឲ្យម៉ូទតូទៅជនសង្ស័យខ្ចីជិះ ក្រោយពីបានម៉ូតូរួចជនសង្ស័យបានយកម៉ូតូទៅបាត់មិនឃើញប្រគល់ឲ្យជនរងគ្រោះវិញ និងបានយកម៉ូតូទៅលក់បានលុយ ចំនួន៧០០ដុល្លារ ។ នៅទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៣០នាទី ជនសង្ស័យបានប្រើល្បិច ខ្ចីម៉ូតូពីជនរងគ្រោះទី៣ ដោយនិយាយថា ខ្ចីម៉ូតូជិះមួយផ្លេត បន្ទាប់មកជនរងគ្រោះបានឲ្យម៉ូទតូទៅជនសង្ស័យខ្ចីជិះ ក្រោយពីបានម៉ូតូរួចជនសង្ស័យបានយកម៉ូតូទៅបាត់មិនឃើញប្រគល់ឲ្យជនរងគ្រោះវិញ និងបានយកម៉ូតូទៅលក់បានលុយ ចំនួន៧០០ដុល្លារ ។ លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៣ និង០០នាទីទៀបភ្លឺ ជនរងគ្រោះឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ម្តុំសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ក៏បានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យប៉ុស្តិ៍នគរបាលទឹកល្អក់៣ ហើយនៅម៉ោង ០៥ និង៥០នាទី ទើប មសត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់៣ ប្រគល់ជនសង្ស័យឲ្យមកអធិការដ្ឋាននគរបាលខណ្ឌសែ​នសុខសាកសួរ រួចជនរងគ្រោះទាំង៣នាក់ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕តុង សីហា


ចែករំលែក៖