ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) បានថ្លែងកោតសរសើរចំពោះគំរូវីរភាពរបស់កងទ័ពជើងទឹក ដែលឈរជើងយ៉ាងអង់អាចក្លាហានការពារដែនកោះរបស់កម្ពុជា ។
ការថ្លែងដូច្នេះក្នុងឱកាស ដែលនាយឧត្តមសេនីយ៍ អគ្គមេប ញ្ជាការរង និងជានាយសេនាធិការចម្រុះខ.ភ.ម តំណងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រីក្រសួងការ ពារជាតិ ធ្វើដំណើរឆ្លងកាត់សមុទ្រដ៏វែងឆ្ងាយ ចុះសំណេះសំ ណាលសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារ ថវិកាទៅផ្តល់ជូនកងទ័ពដែលកំពុងឈរជើងការពារលើដែនកោះតាង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ។
នៅចំពោះមុខនាយនាវី នាយនាវីរង និងពលនាវឹក លើកោះតាង នាយឧត្តមសេនីយ៍ នាយសេនាធិការចម្រុះខ.ភ.ម កោតសរ សើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់មេបញ្ជាការ និងកងទ័ពទាំងអស់ ឈរជើងយ៉ាងរឹងមាំក្នុងស្មារតីស្នេហាជាតិមាតុភូមិ ការពារដែនកោះ ការពារបូរណភាពទឹកដី បើទោះបីឃ្លាតឆ្ងាយប្រពន្ធកូនយ៉ាងណាក្តី។ ដោយចាត់ទុកវីរភាពដ៏អង់ អាចក្លាហានរបស់កងទ័ព ប្រចាំការការពារដែនកោះតាង និងកោះផ្សេងៗទៀត ជាគំរូ គួរឱ្យគោរព ខណៈដែលកងទ័ពស៊ូទ្រាំនឹងការលំបាកសព្វបែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ ។
នាយឧត្តមសេនីយ៍ លើកឡើងពីស្ថានការណ៍ប្រទេសជាតិនាដំណាក់កាលបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សង្គមជាតិទទួលសុខសន្តិភាពពេញលេញ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ និងប្រជា ពលរដ្ឋរស់នៅប្រកបមុខរបរដោយភាពសុខុដុមរមនា។ លោកផ្តាំផ្ញើដល់នាយនាវី ពលនាវឹកទាំងអស់ត្រូវចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស តាមរយៈការបង្កើនស្មារ តីប្រុងប្រយ័ត្ន ភាពស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ពង្រឹងសាមគ្គីភាព និងវាយបំបាក់ទាន់ពេលវេលារាល់សកម្ម ភាពទាំងឡាយណាដែលបង្កអស្ថេរភាពដល់សង្គម ។
ឧត្តមនាវីត្រី យស់ ស៊ីវុត្ថា មេបញ្ជាការកងការពារកោះតាង ជំនួ សមុខឲ្យកងទ័ពឈរជើងនៅលើកោះទាំងអស់ សម្តែងក្តីស ប្បាយរីករាយ និងមោទនភាពយ៉ាងខ្លាំង ចំពោះវត្តមានរបស់គណៈប្រតិភូ ព្រមទាំងគណៈ ប្រតិភូចុះសាកសួរសុខទុក្ខ និងនាំយកសម្ភារថវិកាផ្តល់ជូនកងទ័ព ។
លោកបានចាត់ទុកបេសកកម្មនេះ ជាកាយវិការដ៏ល្អ និងបង្ហាញឱ្យឃើញនូវស្មារតីយកចិត្តទុកដាក់ ចំពោះកងទ័ពសមរភូមិមុខ និងស្មារតីស្នេហាជាតិមាតុភូមិ ពីសំណាក់ប្រមុខរាជ រដ្ឋា ភិបាល ក៏ដូចជាក្រសួងការពារជាតិ និងអគ្គបញ្ជាការផងដែរ ៕ សុខដុម