ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀន២ករណីផ្សេងគ្នា ឃាត់ខ្លួន និងចាប់យកវត្ថុតាងជាច្រើន នៅខេត្តព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថា ករណីទី ១ : ជួញដូរចែកចាយ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង១៧:៣០នាទី កម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ បានចុះបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ស្ថិតនៅក្រុមទី២៩ ភូមិ ៥សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យ៖ ១-ឈ្មោះ ដុន វីតភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរទិញអេត ចាយ ទីលំនៅបច្ចុប្បន្នក្រុមទី៣២ ភូមិ៥ សង្កាត់ ៤ស្រុកកំណើតខេត្តកំពត, ២-ឈ្មោះ សុខ វី ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបច្ចុប្បន្ន ក្នុងការដ្ឋានសំណង់អូរត្រេះ ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ស្រុកកំណើត ស្រុកអង្គស្នូល ខេត្តកណ្តាល, ៣ឈ្មោះ ម៉ក់ សុធារី ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរទិញអេតចាយទីលំនៅបច្ចុប្បន្នក្រុមទី៣២ ភូមិ៥ សង្កាត់ ៤ ស្រុកកំណើត ស្រុកពាមរ ខេត្តព្រៃវែង ៤-ឈ្មោះ គួង សុង ភេទ ស្រី អាយុ ៤៨ឆ្នាំ មុខរបរដាំបន្លែ ទីលំនៅបច្ចុប្បន្នក្រុមទី ៣២ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ស្រុកកំណើត ស្រុកពាមរ ខេត្តព្រៃវែង ។
វត្ថុតាងចាប់យកបាន៖ ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ២៧កញ្ចប់ (៤កញ្ចប់ធំ និង២៣កញ្ចប់តូច ), ទូរសព្ទ័ ៥គ្រឿង និងម៉ូតូ ១គ្រឿង
ករណីទី២: កាន់កាប់ រក្សាទុក: នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២:១០នាទីរំលងអធ្រាត្រ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស ចុះត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ នៅលើផ្លូវជាតិលេខ៤ ចំណុចមុខព្រលានយន្ដហោះកងកេង ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ជិះក្នុងរថយន្តតាក់ ស៊ី មានឈ្មោះ ម៉ិច រ៉ាម៉ន ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិដី ឃុំច្បារមន ស្រុកច្បារមន ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ ។ ដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន១កញ្ចប់ធំ, ស្បោងផ្លាស្ទិកសម្រាប់វេចខ្ចប់មួយចំនួន និងទូរស័ព្ទដៃ១គ្រឿង ។
ករណីទាំងពីរខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងបន្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ