ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករជាង១០០នាក់ ផ្ទះការតវ៉ា ខណៈដែលលោក ប៉ោ សេង យកគ្រឿងចក្រ មកឈូសឆាយ ផ្សារស្អាង ខាងត្បូង ទាំងយប់ ដោយអាងខ្លួនជាទីប្រឹក្សា

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមអាជីវករជាង១០០នាក់បាននាំគ្នាផ្ទុះការតវ៉ា ជាមួយលោក ប៉ោ សេង ប្រធានភាស៊ីស្អាងខាងត្បូង ខណៈដែលលោកប៉ោ សេង យកគ្រឿងចក្រមកឈូសឆាយ រុះរើ ទាំងយប់ដោយមិនយកច្បាប់មកអនុវត្តន៍ នៅត្រង់ចំណុចផ្សារស្អាងខាងត្បូង ស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្ដាល ថ្ងៃទី២៨ ខែមីនា ឆ្នា២០១៩ ។

ក្រុមអាជីវករបានឲ្យដឹងថា មុនពេលប្រើកម្មករឲ្យរុះរើដំបូលផ្សារ លោក ប៉ោ សេង ដែលជាប្រ ធានផ្សារ ដែលសំបូររឿងមិនសូវល្អរូបនេះ បានកោះហៅអាជីវករម្តង៦ទៅ១០នាក់ ទៅជួបគាត់ហើយប្រាប់ថា ផ្សារនេះនឹងត្រូវរុះរើដើម្បីសាងសង់ឡើងវិញ ដោយមិនឲ្យអាជីវករទាំងអស់លក់នៅកន្លែងចាស់ដែលគាត់ធ្លាប់លក់នោះទេ ។ តែទោះជាយ៉ាងណា ក៏អាជីវករទាំងអស់មិនទាន់មានការឯកភាពគ្នានោះទេ ដោយពួកគាត់ទាមទារលក់នៅលើទីតាំងដដែល បើមិនដូច្នោះទេ គឺមិនព្រមឲ្យអភិវឌ្ឍនោះទេបន្ទាប់ពីពិក្សាចប់ បែជាលោក ប៉ោ សេង បោះសំដីអវិជ្ជាថា ទោះមិនយល់ព្រមក៏លោកនៅតែធ្វើដែរ ព្រោះសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យធ្វើ ហើយបើគាត់ធ្វើមិនបាននឹងឲ្យលុយអាជីវករ ទាំងអស់ក្នុង ម្នាក់១០០០ដុល្លារ ( មួយពាន់ដុល្លារ ) ដោយមិនរកហេតុផល និងនីតិវិធីក្នុងការដោះស្រាយទេ ។

ប្រភពដដែលបន្តទៀតថា លុះមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង២០នាទី ស្រាប់តែលោកប៉ោ សេង បានដឹកនាំបក្សពួករបស់ខ្លួនចំនួន៦នាក់ យកគ្រឿងចក្រ១គ្រឿងមកធ្វើសកម្មភាពរុះរើដំបូលផ្សារចំកណ្តាលត្រង់ចំណុចផ្លូវដើរ ដែលធ្វើអំពីឈើប្រ់កសង្ក័សីមានទំហំ៤ម៉ែត្រ ×៥០ម៉ែតត្រ ដែលជាហេតុ ធ្វើឲ្យអាជីវករជាង១០០នាក់ជាលក់ដូរក្នុងផ្សារនោះបាន ផ្ទុះកំហឹងតវ៉ាមិនឲ្យរុះរើដំបូលផ្សារជាដាច់ខាត រំពេចនោះមានឈ្មោះ លន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាកូនចៅលោកប៉ោ សេង និងបក្សពួកបានគំរាមរកវាយ ឈ្មោះស្រៀង ហុង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរក្នុងផ្សារទៀតផង តែដោយសមត្ថកិច្ច អាជ្ញាធរថ្នាក់ស្រុក បានសម្របសម្រួល ទប់ស្កាត់មិនឲ្យភាគីទាំងពីរមានអំពើហិង្សាណាមួយកើតឡើងឡើយ ។

លោក ជឺ គឹមហៃ អភិបាលរងស្រុកស្អាង បានឲ្យដឹងថា កាលពីយប់មិញនេះ ពិតជាមា នការតវ៉ារបស់ក្រុមអាជីវករប្រាកដមែន នៅពេលដែលលោក ប៉ោ សេង ប្រធានផ្សារដឹកនាំកម្មករមករុះដំបូលផ្សារទាំងយប់ ហើយដោយឃើញ ប្រឈមមុខ ដាក់គ្នា លោកក៏ចូលទៅសម្រុះសម្រួល ឲ្យផ្អាក និងបំបែកគ្នាសិន រង់ចាំការដោះស្រាយនៅពេលក្រោយ ។

លោកអភិបាលរងបានបន្តទៀតថា លោក ប៉ោ សេង បានទទួលសិទ្ធិពីថ្នាក់ជាតិ ក្នុងការអភិវឌ្ឍផ្សារស្អាងខាងត្បូងនេះ ប៉ុន្តែទោះបើមានច្បាប់អនុញ្ញាតក៏ដោយ ក៏មិនត្រូវធ្វើអ្វីស្រេចតែចិត្តដូច្នេះដែរ ពិសេសការរុះរើពេលយប់ព្រលប់ដូច្នេះដែរ ៕ ស្អាងជ័យ


ចែករំលែក៖