ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទទួលជួបការសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់គណៈប្រតិភូ ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ឯក ជិន ហ៊ាយចុង ប្រធាននយោបាយយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្ដមសេនីយ៍ ជាច្រើនរូបដែលជាតំណាងមកពីបញ្ជាការដ្ឋានកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងលោកនាយកទីចាត់ការ និងនាយទាហានចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជាច្រើនរូបផងដែរ ៕