ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្នុងករណីលួចមានស្ថានទម្ងន់ទោស ដោយប្រព្រឹត្តហិង្សា (គំរាមយកទូរស័ព្ទដៃ) និងពីបទប្រឆាំង និងអ្នករាជការសាធារណៈ ។
ករណីនេះ បានកើតមានឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៤០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៤០នាទី ជនរងគ្រោះបានដើរចេញពីផ្ទះប្រហែល១៥ម៉ែត្រ គោលបំណងទៅបន្ទប់ទឹក ភ្លាមៗនោះឈ្មោះ សែម ផល្លា ដែលជាជនដៃដល់បានស្ទុះមកឆក់ទូរស័ព្ទពីដៃជនរងគ្រោះ ហើយគំរាមមិនឲ្យស្រែកប្រាប់អ្នកណាឡើយហើយ ក៏រត់គេចខ្លួនបាត់ទៅរួចមកជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ។
សមត្ថកិច្ចបន្តថា លុះមកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទី កម្លាំងសម្ថកិច្ច ក៏ប្រទះឃើញជនសង្ស័យឈ្មោះសែម ផល្លា កំពុងលាក់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនភ្លាមនោះកម្លាំងសម្ថកិច្ច ក៏បានចុះទៅឃាត់ខ្លួនស្រាប់តែឈ្មោះ សែម វ៉េ ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យបានមករារាំង និងបានប្រតាយប្រតប់ជាមួយកម្លាំងសមត្ថកិច្ច រួចបានយកដុំថ្មនៅក្បែរនោះ គោលបំណងគប់មកលើសម្ថកិច្ច ឃើញដូចនេះ កម្លាំង ក៏ស្ទុះទៅចាប់ជាប់ ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនសង្ស័យទាំង២នាក់ខាងលើបញ្ជូនមកអធិការដ្ឋានខដើម្បីចាត់ការបន្ត ។
សមត្ថកិច្ចប្រាប់ទៀតថា ជនសង្ស័យដែលត្រូវឃាត់ទី ១.ឈ្មោះ សែម ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ទី២.ឈ្មោះ សែម វ៉េ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
ជនរងគ្រោះឈ្មោះ រ៉ុម ចំរ៉ុង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សម្ភារដកហូតទុក១ទូរស័ព្ទម៉ាកមី(MI)ពណ៌ស លាយផ្កាឈូកចំនួន១គ្រឿង ដុំថ្មចំនួន០១ដុំ ។ បច្ចុប្បន្នជនសង្ស័យមឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ៕ ធឿនព្រែកជ័យ