ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ខ្លួនមន្ត្រីយោធាម្នាក់ រំលោភកូនចុងបានសម្រេចច្រើនលើក បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ជាយោធាត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំល្បាំង២ និងកម្លាំងអធិការ ស្រុកលំផាត់ ឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ លើកូនចុងជាច្រើនលើកបញ្ជូនទៅសាលាដំបូងខេត្តបន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះភ្លាម ។

ការឃាត់ខ្លួនឪពុកចុងនោះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង ៩.០០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកាចាញ ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ។

ប្រភពពសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីប៉ុស្តិ៍រដ្ឋបាលឃុំល្បាំង២ បានទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះភ្លាម ក៏បានសហការជាមួយកម្លាំងអធិការស្រុកចុះទៅដល់ផ្ទះកន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះអុក ចាន់ណា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាយោធានៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ ឃុំខាងលើនោះភ្លាមៗដែរ ដែលត្រូវេជាឪពុកចុងជនរងគ្រោះ ។

នៅមុខសមត្ថកិច្ចក្មេងស្រីរងគ្រោះបានប្រាប់ថា នាងត្រូឪពុកចុងចាប់រំលោភសេពសន្ថវៈតាំងពីឆ្នាំ២០១៨ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក៏បានចាប់រំលោភពីរដងទៀត ។ ការបែកធ្លាយនេះ ដោយសារនាង ទ្រាំ លែងបាន និងការធ្វើទុកបុកម្នេញពីឪពុកចុង ទៅលើម្តាយរបស់នាង ដែលតែងមានការទាស់ទែងគ្នាស្ទើររាល់ថ្ងៃ រួចក៏បានប្រាប់រឿងរាវទាំងនោះដល់ម្តាយ ហើយក៏នាំគ្នាដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចតែម្តង រហូតឈានដល់មានការចាប់ខ្លួន ។

ក្រោយឃាត់ជនសង្ស័យខាងលើ សមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅជំនាញនៅស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី បន្តនីតិវិធី ៕ ជីវន្ត័


ចែករំលែក៖