ខេត្តរតនគិរី៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ យ៉ាងអាណោចអាធ័មបំផុត ដោយសារតែចុះជីកអណ្តូងមានការធ្វេសប្រហែស ហើយត្រូវម៉ូទរ័ធ្លាក់ពីលើត្រូវចំក្បាល ។
ហេតុការរបូតខ្សែម៉ូទរ័ពីដៃធ្លាក់ចំក្បាលមនុស្សនៅក្នុងអណ្តូងបណ្តាលឲ្យស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១:០០នាទីរសៀល ថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចអណ្តូងផ្ទះស្ថិតនៅភូមិក្រូច ឃុំឯកភាពស្រុកអូរជុំ ខេត្ត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះប៊ុន ចាន់ធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិប៉ាអរ៉ាច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ត្រូវម៉ូទរ័បូមទឹក របូតខ្សែពីដៃធ្លាក់ចំក្បាលបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាៗតែម្តង ។
ប្រភពបន្តថាដោយសារអ្នកនៅខាងលើមានការធ្វេសប្រហែសធ្វើឲ្យខ្សែម៉ូទរ័របូតពីដៃ បណ្តាលឲ្យធ្លាក់ត្រូវចំក្បាលអ្នកនៅក្នុងអណ្តូងស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុតែម្តង ។
បន្ទាប់ពីកើតហេតុកម្លាំងជំនាញបានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ហើយធ្វើលិខិតប្រគល់សាកសព្វឲ្យទៅក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណីផងដែរ៕ ជីវន្ត័