ព័ត៌មានទាន់ហេតុការណ៍៖

បើកកន្លែងវេរលុយវីងត្រូវជនមិនស្គាល់អត្តសញ្ញាណបន្លំយកលុយជាង១ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តរតនគិរី៖ អាជីវករ វេរលុយមួយកន្លែង ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ប្រុសស្រី២នាក់ បន្លំយកលុយ និងសម្ភារ អស់សរុបជាង១ម៉ឺនដុល្លារ ដហរដ្ឋអាមេរិក ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៤៥ នាទី ថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះស្ថិតភូមិ តាអងតាតេ ឃុំតាអង ស្រុក កូនមុំខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យុទ្ធ សុវណ្ណារី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ-វេរលុយវីង រស់នៅកន្លែងកើតហេតុខាងលើ ។

ប្រភពពីសមត្ថកិច្ចបន្តថា ក្នុងហេតុការណ៍បន្លំយកលុយកន្លែងវេរលុយនោះបានបាត់បង់ លុយខ្មែរ និងលុយដុល្លារអស់ប្រហែល 8.000 ដុល្លារ កាតគ្រីរថយន្ត កាតគ្រីម៉ូតូ កាតទូរស័ព្ទ អត្តសញ្ញាណប័ណ្ណ ផងនោះសរុបជាងមួយម៉ឺនដុល្លាសហរដ្ឋអាមេរិក ហើយជនប្រុសស្រីពីរនាក់ ដែលចូលបន្លំនោះមានភិនភាគម្នាក់ពាក់អាវពណ៌ខ្មៅដៃខ្លីខោខ្លី ពាក់មួកពណ៌ខ្មៅ ហើយក្រោយពីធ្វើសកម្មភាពរួច ក៏នាំគ្នាគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើងកម្លាំងជំនាញខេត្តសហការកម្លាំងអធិការស្រុកកូនមុំ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ក៏កំពុងស្រាវជ្រាវដើម្បីចាត់ការតាមនិតិវិធីបន្តទៀត ៕ ជីវន្ត័


ចែករំលែក៖