ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះតូបលក់ដូរ អាជីវករ ក្នុងផ្សារចំការគ ទាំងព្រឹក អស់១តូបធំ ស្មើ៤ប្រឡោះ

ចែករំលែក៖

ខេត្តបន្ទាបមានជ័យ៖ យ៉ាងតិចមានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង របស់ស្នងការដ្ឋានខេត្ត និងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានចេញអន្តរាគមន៍ពន្លត់ ក្នុងហេតុការអគ្គិភ័យឆាបឆេះតូចលក់គ្រឿងជ័រ របស់បងប្អូនអាជីវករ ផ្សារចំការគ ហៅផ្សារថ្មី កាលពីវេលាម៉ោង ៥ និង០០នាទីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយបន្ទាយមានជ័យ ។

ព័ត៌មានបឋមបានរាយការណ៍មកថា៖ ករណីនេះបណ្តាលឲ្យឆេះអស់១តូបធំ ស្មើ៤ប្រឡោះ និងមិនបន្តរាលដាលឆាបឆេះតូចអាជីវករ បន្ថែមទៀតទេ ដោយសមត្ថកិច្ចនៃស្នងការដ្ឋានខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីភ័ណ បានចេញអន្តរាគមន៍បានទាន់ពេលវេលា ។ ដោយឡែកចំពោះការខូចខាតក្នុងកម្រិតណានោះ សមត្ថកិច្ចមិនទាន់វាយតំលៃបាននៅឡើយទេ៕

 


ចែករំលែក៖