ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី៣ មេសា ស្ពានជ្រោយចង្វាទី១ បើកដំណើរការ , សង្ឃឹមថា លែងកកស្ទះពេលបុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬ ហៅថាស្ពានជ្រោយចង្វាទី១ នឹងបើកឲ្យដំណើរការនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញថា ស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឲ្យមានការជួសជុលឡើងវិញជាបន្ទាន់ ។

បន្ទាប់ពីជួសជុលរួច ស្ពាននេះមានលក្ខណៈខុសពីស្ពានចាស់ ដែលស្ពាននេះមានភាពរឹងមាំ និងមានគំនូសសញ្ញាបែងចែក សម្រាប់អ្នកថ្មើរជើង ម៉ូតូ និងឡាន ។

ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមវិស្វករ និងអ្នកជំនាញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន ទើបគម្រោងនេះអាចបញ្ចប់យ៉ាងរលូន ដើម្បីដាក់ស្ពាននេះឲ្យដំណើរការនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋក្នុងកំឡុង ពេលបុណ្យចូលឆ្នាំខ្មែរ ។

ប្រជាពលរដ្ឋសម្តែងក្តីត្រេកអរ ហើយសង្ឃឹមថា ឆ្នាំនេះនឹងមិនមានការកកស្ទះចរាចរណ៍ ដូចឆ្នាំមុនៗឡើយ ៕ចេស្តា


ចែករំលែក៖