ភ្នំពេញ៖ ប្រជាពលរដ្ឋនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ ពួកគាត់បានសម្តែងក្តីសប្បាយរីករាយបំផុតនៅពេលដែលបានឃើញអាជ្ញាធរសង្កាត់-ខណ្ឌ ជាពិសេសការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាប្រមុខដឹកនាំ តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងបានដឹកនាំចុះដោយផ្ទាល់របស់លោក ស៊ិន ស៊ីវ ជាចៅសង្កាត់ជើងឯក និងលោក លាស់ សុខលឹម ចៅរងទី១ សង្កាត់ជើងឯក ដែលរូបលោកទាំងពីរបានដឹកនាំដោយផ្ទាល់ចុះជុសជុលស្ពានផ្លូវបេតុង និងដាក់ប្រពន្ធលូ ដល់អ្នកភូមិស្រុកចេកទាំងមូល ។
ប្រជាពលរដ្ឋបានបញ្ចេញនូវមតិ ដោយលើកឡើងថា អ្នកភូមិគាត់បានទទួលនូវការដូរសម្រាប់ឆ្នាំថ្មីនេះ ដោយទទួលបានស្ពានថ្មថ្មីមួយ និងផ្លូវបេតុងទទឹង២០ម៉ែត្រ និងប្រព័ន្ធលូទាំងសងខាងផ្លូវចៀសវាងការលិចលង់ភូមិទៀតហើយ ។ អ្នកភូមិនិយាយដូចៗគ្នាថា កាលពីមិនមុនផ្លូវបេតុងនេះតូចបន្តិច ហើយគ្មានប្រព័ន្ធលូបង្ហូរទឹកចេញពីភូមិនោះទេ ពេលភ្លៀងម្តងៗគឺលិចភូមិតែម្តង ។ ឥឡូវនេះអ្នកភូមិស្រុកចេកប្រហែលជាលែងភ័យរឿងលិចភូមិទៀតហើយ ។
ដោយឡែកអ្នកភូមិស្រុកចេកម្នាក់ទៀត ក៏បានសម្តែងក្តីមិនសប្បាយចិត្តត្រង់ថា អ្នកភូមិស្រុកចេកទាំងមូលគ្មានទឹកស្អាតសម្រាប់ប្រើប្រាស់ឡើយ ។ អ្នភូមិបានស្នើរដល់អាជ្ញាធរ តាមរយៈលោកចៅសង្កាត់ អភិបាលខណ្ឌធ្វើយ៉ាងណាជួយដល់ពួកគាត់ឲ្យមានទឹកស្អាតសម្រាប់ប្រើប្រាស់និងគេផង ។
លោក លាស់ សុខលឹម ចៅសង្កាត់រងទី១ សង្កាត់ជើងឯកក៏បានបញ្ជាក់បន្ថែមថា ពិតណាស់អ្នកភូមិស្រុកចេកនេះ មិនដែលស្គាល់ទឹកស្អាតទេជាយូរឆ្នាំមកហើយ ។ លោកថា អ្នកភូមិមិនអាចជីកអណ្តូងយកទឹកប្រើប្រាស់បានទេ ពីព្រោះកាលណាអ្នកភូមិជីកទឹកអណ្តូងគឺទឹកអណ្តូងរងសំពាធចេញទឹកពីភ្នំសំរាមនៅក្បែរនេះ ហេតុដូច្នេះប្រើមិនបានទេ ។ លោកថា អ្នកភូមិទិញទឹកអូសរទេះលក់ ពិបាកខ្លាំងណាស់ ។ សូមអភិបាលរាជធានីជួយដល់អ្នកភូមស្រុកចេកនេះផង ។
ដោយឡែកការស្ថាបនាស្ពាន និងផ្លូវបេតុងនេះគឺជាថវិការបស់លោកផ្ទាល់ចំនួនជាង២ម៉ឺនដុល្លាសម្រាប់សាងសង់ស្ពាន ហើយនឹងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី០៧ ខែមេសា ខាងមុខនេះ ដោយទទួលបានការអញ្ជើញចូលរួមជាគណៈអធិបតីលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោនេះ ។ ផ្លូវបេតុងពង្រីកទទឹង២០ម៉ែត្រ និងដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ដើម្បីបង្កលកិ្ខណៈងាយស្រួលក្នុងករណីលិចភូមិទៀត៕ តាឡឹម