ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃ នៅតំបន់ព្រៃលិចទឹក ផ្អើលរត់ជាន់ជើងគ្នា អស់ទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍

ចែករំលែក៖

ខេត្តសៀមរាប៖ ភ្លើងឆេះព្រៃនៅតំបន់ព្រៃលិចទឹកភ្នំក្រោម អស់៨ហិកតា បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចព្រមទាំងភ្ញៀវទេសចរណ៍ ដែលកំពុងទៅទស្សនា នៅតំបន់បឹងទន្លេសាប ភ្នំក្រោម ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ហើយរលត់ទៅវិញនៅ៥ល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកវរសេនីយ៍ទោ អ៊ុន ភីរម្យ នាយរងការិយាល័យបង្កាពន្លត់អគ្គិភ័យ នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៩ថា មានករណី ភ្លើងឆេះនៅតំបន់ព្រៃលិចទឹកមួយ ស្ថិតនៅភូមិភ្នំក្រោមសង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ពិតជាមានមែន ។

លោកបន្ដថា ករណីឆេះព្រៃលិចទឹកអស់៨ ហិកតានេះដែរ លោកបានដឹកនាំ កម្លាំងរថយន្ត ពន្តត់អគ្គិភ័យរបស់ស្នងការខេត្តចេញជួយអន្តរាគមន៍ ដោយប្រើរថយន្តចំនួន៥គ្រឿងប្រើប្រាស់បាញ់ទឹកអស់៥រថយន្ត និងរថយន្ត កងរាជអាវុធហត្ថ១គ្រឿងផងដែរ ស្ថិតក្នុងភូមិសាស្ត្រផ្លូវចង្អៀតពិបាកចូល ទើបឆេះ រាលដាល់អស់ទំហំ៨ ហិកតា ហើយរលត់ទៅ វិញទាំងស្រុងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ។

មូលហេតុ គឺបណ្ដាលមកពីអ្នកស្រុកដុតរកឃ្មុំ ។ លោកបញ្ជាក់ថា ករណីឆេះព្រៃលិចទឹកនៅតំបន់ ភ្នំក្រោមនោះ ពុំបណ្តាលឲ្យមានការឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬ មានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖