ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុលដើមឈើរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យភ្លាមៗ បន្ទប់ពីជិះម៉ូតូលឿន ជ្រុលបុកដើមឈើ ពេញទំហឹងកាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី៤ ខែមេសា​ឆ្នាំ២០១៩​ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ​ ខាងលិច​ តាមបណ្តោយផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សង់ ស៊េរី ឆ្នាំ២០០៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ1S 4336 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកដើមឈើពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនមកយកទៅវិញ ៕ សុខាសែនជ័យ


ចែករំលែក៖