ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី៣នាក់ លួចលុយគេបានសម្រេច ចុងក្រោយសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប ចាប់បញ្ជូនជនសង្ស័យប្រុសស្រី៣នាក់ ពាក់ព័ន្ធ ករណីលួចទ្រព្យសម្បត្តិអ្នកដទៃ ។

ហេតុការណ៍នេះបានធ្វើឡើង បន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្មភាពលួចលុយគេ បានសម្រេច កាលពីវេលាម៉ោង១និង១២នាទីរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចតូបលក់ចាប់ហួយ របស់ម្ដាយជនរងគ្រោះ នៅភូមិត្រពាំងស្វាយ (រលំទូក ) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីរសៀល ថ្ងៃទី៤ ខែ មេសា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី២ មានឈ្មោះ ឈាន វណ្ណដេត ភេទប្រុស អាយុ ៣២ឆ្នាំ ទី២ឈ្មោះ នុប អូន ភេទស្រី អាយុ ៤៨ឆ្នាំ ។ ទី៣ ងែត ណែត អាយុ ៣៦ឆ្នាំ ទាំង៣នាក់ រស់នៅភូមិវត្តតំ ឃុំរកាក្រៅ ស្រុកដូនកែវ ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ត្រី ភឹងចន្ដារ៉េត ស្នងការរងខេត្តសៀមរាផែនកណ្ដាលនគរបាលព្រហ្មទានបានឲ្យដឹងថា បន្ទាប់ពីជនរងគ្រោះមកពៅលក់សាច់ជ្រូកនៅផ្សាស្វាយលើចាស់ បានយកកាបូបលុយដែលមានលុយក្នុងនោះ ១លាន៩០ម៉ឺន បានដាក់ចូលទៅក្រោមពូកលើគ្រែររួចដាក់ កន្ទេតសង្កត់ពីលើ បន្ទាប់មកឲ្យម្ដាយដែលកំពុងលក់ចាបហួយជួយមើលផង ខ្លួនចូលទៅហូបបាយ នៅក្រោយតូប បន្ទាប់មក មានជនសង្ស័យប្រុសស្រី៣នាក់ជិះម៉ូតូម៉ា សង់ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ER ៣០៣២ មកដល់ភ្លាម ស្រ្ដីម្នាក់បានចូលមករកទិញខ្ទឹម ម្ដាយរវល់តែថ្លឹងខ្លឹមឲ្យ ស្រាប់តែស្រ្ដីម្នាក់ទៀត បានចូលទៅក្នុងតូបលួចលុយ ដែលលាក់ទុកក្រោមគ្រែនោះស្ទុះរត់ចេញរត់ឡើងម៉ូតូជិះចេញបាត់ស្រមោល បន្ទាប់មក ត្រូវបានម្ចាស់រាយការណ៍ទៅសមត្ថកិច្ចនៅទីនោះ ចេញ ស្ទាប់ចាប់បានបញ្ជូនមកអធិការស្រុកស្វាយលើភ្លាមៗតែម្ដង ។

ក្រោយពីសាកសួរ ជនសង្ស័យ ទាំង៣នាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចលុយពិតមែន ដោយសមត្ថកិច្ចបានដកហូរវត្ថុតាង រួមមាន ទូរស័ព្ទ ៤គ្រឿង, កាបូបតូច២, កាបូបធំ២, ក្រដាសទិញ លក់ មួយថង, លុយខ្មែរ ៣លាន ៩០ម៉ឺន, លុយឡាវ៨០០០ , ក្រវិលកំប៉ុង គំរបដប់មួយថង់ធំ , កាត1$ ១៦០សន្លឹក, ម៉ូតូ១គ្រឿង ,មួកសុវត្ថិភាព១ ។

ក្រោយការសួរនាំ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនភរសៀលថ្ងៃទៅ៤ ខែមេសាឆ្នាំ២០១៩ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖