ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដើរបរបាញ់សត្វព្រៃ នៅពេលយប់ មិនប្រយ័ត្ន បណ្តាលឲ្យរាលកៃកាំភ្លើងកែឆ្នៃ ត្រូវខ្លួនឯង រងរបួសធ្ងន់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ មានករណី ប្រជាពលរដ្ឋ១នាក់ រាលកៃកាំភ្លើងកែច្នៃ ត្រូវចំខ្លួនឯង រងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខាំ រុំ ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ បានយកកាំភ្លើងកែច្នៃ ដើរឆ្លុះបាញ់សត្វតែម្នាក់ឯង នៅពេលយប់ នៅក្នុងព្រៃខាងក្រោយភូមិ បណ្តាលឲ្យរាលកៃត្រូវចំខ្លួនឯង (ចំឆ្អឹងជំនីខាងស្តាំ) រួចបានដើរសំដៅមកផ្ទះរបស់ខ្លួន ស្រែកហៅប្រពន្ធឲ្យជួយ ។ បន្ទាប់ពីសមត្ថកិច្ចទទួលបានដំណឹងភ្លាមៗ អាជា្ញធរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានចុះទៅជួយសង្គ្រោះបឋមផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បច្ចុប្បន្ន ជនរងគ្រោះខាងលើត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ៕ ប៉ែន នួន


ចែករំលែក៖