ព័ត៌មានទាន់ហេតុការណ៍៖

វិលត្រឡប់មកពីកម្មវិធីវិញ មិនស្រួលខ្លួន ដកចង្កាមាន់ស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនជាកម្មកររោងចក្រម្នាក់ ក្រោយពីទៅចូលរួមកម្មវិធី ២កន្លែងផ្សេងគ្នា ផឹកសុី រហូតមិនស្រួលខ្លួនទើបវិលមកបន្ទប់ជួល អាការៈកាន់តែធ្ងន់ ថប់ស្ទះដង្ហើម ដកចង្កាមាន់ បញ្ឈរភ្នែកស្លាប់បាត់ ទោះជាមិត្តភ័ក្ររួមការងារព្យាយាមយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក៏មិនអាចជួយបាន កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅបន្ទប់ជួលក្នុងភូមិចំការឳឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ អុី សិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ សុីង យ៉ាវ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ។

តាមការបំភ្លឺពីមិត្តភ័ក្ររួមការងារ បានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០៦ ខែមេសា ម្សិលមិញ ជនរបគ្រោះ រួមជាមួយរូបគេ វិលត្រឡប់មកពីកម្មវិធីជប់លៀង ក្នុងោងចក្រវិញ រួចនាំគ្នាទៅចួលរួម កម្មវិធីមួយទៀត កាត់ចំណងដៃមិត្តភ័ក្រ នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ផឹកសុី រាំច្រៀងលេងសប្បាយ ជាមួយមិត្តភ័ក្រ រួមការងារ ប្រុសស្រី រហូតដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ទើបចប់កម្មវិធី ចែកផ្លូវគ្នា រកកន្លែងសម្រាករៀងខ្លួន ជនរងគ្រោះ ២នាក់រូបគេ និងមិត្តភ័ក្រផ្សេងទៀត ក៏បានវិលមកបន្ទប់ជួល ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាប១ ដល់បន្ទប់ ជនរងគ្រោះ កើតមានអាការៈ ថប់ស្ទះដង្ហើម ដកចង្កាមាន់បញ្ឈរភ្នែក តែម្តង ទើបនាំគ្នា ជួយគក់ច្របាច់ ដឹកយកទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះ បានស្លាប់បាត់ហើយ ទើបនាំគ្នា ដឹកយកសាកសពទៅតំកល់ទុកនៅវត្ត តាំងកសាងខាងត្បូង រាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋាន រហូតដល់ព្រឹកឡើងភ្លឺច្បាស់ ថ្ងៃទី០៧ ខែមេសា នេះទើបភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ ។

សាកសពក្រោយពីសមត្ថកិច្ចពិនិត្យរួច ឃើញថាស្លាប់ដោយសារគាំងបេះដូង ហើយប្រគល់ជូនក្រុមគ្រួសារចាត់ចែង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕សុខាសែនជ័យ


ចែករំលែក៖