ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធី Super Data Races របស់ Cellcard ផ្តល់ភាពសប្បាយរីករាយនិងរង្វាន់ជាច្រើនដល់សិស្ស រាប់រយនាក់ នៅវិទ្យាល័យឥន្ទ្រទេវី

ចែករំលែក៖

ភ្នំពេញ៖ សិស្សានុសិស្ស រាប់រយនាក់ នៅវិទ្យាល័យឥន្ទ្រទេវីបានទទួលភាពសប្បាយរីករាយនិងឈ្នះរង្វាន់ជាច្រើនដូចជា Iphone 10S Max, iPad, Huawei Nova 3i, AirPod និង MiFis នៅក្នុងកម្មវិធី Super Data Raceដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។

Super Data Race គឺជាប្រភេទកម្មវិធីហ្គេមកំសាន្តមួយ ដែលបានបង្កើតឡើងដើម្បីសំរាប់យុវវ័យ និងផ្តល់ឱ្យពួកគេសាកល្បង និងទទួលបទពិសោន៏នៃប្រពន្ធ័អ៊ីនធឺណិតដែលមានល្បឿនលឿន ។

ភាពជោគជ័យលើបណ្តាញសេវា របស់ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់ពីស្ថាប័នជាច្រើនទាំងក្នុងស្រុក ទាំងក្នុងតំបន់ និងពិភពលោក រហូតដល់ទទួលបានពានរង្វាន់ជាច្រើន ជាបន្តបន្ទាប់និងផ្ទួនៗគ្នា ពី Ookla និង Opensignal ដែលជាស្ថាប័នជំនាញនិងឈានមុខគេក្នុងពិភពលោក លើការធ្វើតេស្តលើបណ្តាញសេវា។

ពានរង្វាន់ចុងក្រោយបំផុតបានបង្ហាញថា បណ្តាញ 4G LTE របស់ក្រុមហ៊ុនCellcard មិនត្រឹមតែលឿនជាងគេនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅខេត្តសៀមរាប និងព្រះសីហនុផងដែរ។

ការប្រណាំង Super Data Races បានផ្តល់ឱ្យសិស្សនូវបទពិសោធផ្ទាល់នៃល្បឿនទិន្នន័យចល័ត ខណៈដែលផ្តល់ឱ្យពួកគេនូវឱកាសដើម្បីរីករាយជាមួយមិត្តភក្តិ និងឈ្នះរង្វាន់ដ៏អស្ចារ្យ។

ទំរង់បែបបទកម្មវីធីនេះគឺធ្វើតាមកម្មវិធី Super Data Race វគ្គមុនរបស់សែលកាត ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ និងសៀមរាបដែលបានទាក់ទាញអ្នកចូលរួមលេង ជាពិសេសយុវយ័រហូតដល់ ជិត 2000 នាក់។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា “យើងបានផ្តល់ហ្គេម Super Data Race ដែលមានរូបរាងថ្មី យ៉ាងល្អឥតខ្ចោះនៅឆ្នាំនេះ និងកែឆ្នៃហ្គេមនេះអោយកាន់តែមានភាពសប្បាយរីករាយ និងប្រកួតប្រជែងសម្រាប់សិស្សានុសិស្ស” ។“នេះគឺជាវិធីមួយដ៏ល្អ ដើម្បីផ្សារភ្ជាប់ជាមួយយុវជនដែលជាអតិថិជនរបស់យើង និងដើម្បីផ្តល់ឱ្យពួកគេនូវបទពិសោធន៍ថ្មីដ៏គួរឱ្យរំភើប។

ក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការប្រគុំតន្រ្តីខ្នាតតូច ជាមួយនឹងទេពកោសល្យដ៏អស្ចារ្យរួមទាំងសិល្បករ សិល្បការិនី និងអ្នកដំណាងសំខាន់ៗនៅក្នុងបណ្តាញសង្គមFacebook ៕


ចែករំលែក៖