ប៉ោយប៉ែត៖ រថយន្តម៉ាកkiAមួយគ្រឿង ចតចោលនៅចំណុចរង្វង់មូល នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវកម្លាំងនគរបាលចរាចរណ៍ ហៅរថយន្តមកស្ទួចទៅ ដើម្បឲ្យម្ចាស់ចូលខ្លួនផាក់ពិន័យនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ។
រថយន្តដែលកម្លាំនរគរបាលស្ទួចនោះម៉ាក KiA ពាក់ស្លាកលេខ ភ្នំពេញ 2AY6035 ពណ៌ទឹកប្រាក់ តែមិនស្គាល់ពីអត្តសញ្ញាណម្ចាស់នោះទេ ។
លោក ឈឿន ប៊ុនថា អធិការរងទទួលការងារចរាចរណ៍បានប្រាប់ថា ម្ចាស់រថយន្តនេះ កម្លាំងរបស់លោកបានណែនាំច្រើនលើកមកហើយ ប៉ុន្តែម្ចាស់ នៅតែរឹងទទឹង យកមកចតចោលជារៀងរាល់ថ្ងៃ ទើបកម្លាំងស្ទូចទៅធ្វើកំណត់ហេតុ ជាលាយលក្ខណ៍អក្សរអប់រំឲ្យបញ្ឈប់ការចតចោលបែបនេះ ដែលបង្កឲ្យខូចសណ្តាប់ធ្នាប់ និង បង្ករការកកស្ទះ ធ្វើឲ្យប៉ះពាល់អ្នកដំណើរផ្សេងៗទៀត ។
លោកបន្តថា ក្រោយពីការធ្វើកិច្ចសន្យាលើកទី១ នៅមិនព្រមអនុវត្តទៅតាមគោលការរបស់សមត្ថកិច្ចជំនាញលើកក្រោយទៀត នឹងអនុវត្តតាមច្បាប់ ។
គួរបញ្ជាក់ថា នៅចំណុចរង្វង់មូល ក្រុងប៉ោយប៉ែត មានការកកស្ទះជារៀងរាល់ថ្ងៃ ដោយចំណុចនោះ គេមើលឃើញថា មានរថយន្តតាក់ស៊ី រថយន្តពលរដ្ឋឈប់ចតវាយប៉ាស្ព័រ រួមទាំងរទេះកម្មករដឹកទំនិញចតទំលាក់អីវ៉ាន់នៅទីនោះផងដែរ ៕ វណ្ណាប៉ោយប៉ែត