ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស្តារិច សម្រាប់ដឹងទំនិញ ពេលថយចេញពីចំណាតរថយន្ត ដើម្បីបើកថយក្រោយ យកមកដាក់នៅចិញ្ចើមផ្លូវអែបមាត់ តែមិនប្រយ័ត្ន ជាន់ហ្វ្រាំង មិនស់ីថយបុកបង្កាន់ចំនួន៦ម៉ែត្រ អមមាត់លូទឹកស្អុយបណ្ដាលរថយន្តបង្កធ្លាក់ក្នុងប្រឡាយទឹក តែសំណាងល្អមិនមានអ្នកណារងរបួស ។
ហេតុការនេះកើតឡើង កាលវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៩នៅចំណុចក្លឹបហាត់ប្រាណហែលទឹក មិង ហួរ តាមផ្លូវបេតុងមាត់លូ ទឹកស្អុយ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាបុរសអ្នកបើកបរមានឈ្មោះ ប៊េន សំណាង ភេទ ប្រុស អាយុ ២៦ឆ្នាំ បុគ្គលិកក្លឹបនិងស្នាក់នៅក្លឹបហាត់ប្រាណ មិង ហួរដោយមុនកើតហេតុបុរសបើកបររថយន្តម៉ាកស្តារិច ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ២W-០៨៤០ ចេញពីចំណាតគោលបំណងយកមកដាក់នៅអែបនៅចិញ្ចើមផ្លូវតែពេលថយក្រោយតែបួងចង្កូតមិនទាន់ ឬសង្ស័យគ្មានប័ណ្ណបើកបរហើយទើបរថយន្តរអិលថយក្រោយមួយទំហឹងបណ្ដាលរថយន្តបុកបង្កាន់ដៃ ដែកស្ពានមាត់លូហើយរថយន្តធ្លាក់ក្នុងប្រឡាយទឹកតែម្ដង តែគ្មានអ្នករបួសទេគ្រាន់តែខូចខាតបង្កាន់ដៃចំនួន៦ម៉ែត្រ ជាសម្បត្តិរដ្ឋ រួចសមត្ថកិច្ចប៉ុស្តិ៍បានទាក់ទងទៅខាងសមត្ថកិច្ចផ្នែកជំនាញវាស់វែងខណ្ឌឲ្យចុះមកកន្លែងកើតហេតុ ។
សមត្ថកិច្ចផ្នែកចរាចរណ៍វាស់វែងខណ្ឌបានឲ្យដឹងថា ករណីខាងលើពិតជាមានរថយន្តបុកបង្កាន់ដៃស្ពានមែន ហើយរថយន្តបង្ក ក៏ធ្លាក់ចូលមាត់លូទឹកស្អុយតែករណីគ្រោះថ្នាក់ចរាចរណ៍ យថាហេតុគ្មានអ្នកណារបួសទេ ហើយការខូចខាតមានតំណាងក្រុមហ៊ុនក្លឹប មិង ហួរ ហាត់ប្រាណនិងហែលទឹកបានចេញថ្លៃខូចខាតទាំងអស់រួចក៏បានធ្វើកំណត់ហេតុព្រមព្រៀនហើយក៏ប្រគល់រថយន្តឲ្យទៅថៅកែដើម្បីហៅរថយន្តស្ទួចយករថយន្តបង្កចេញពីលូយកទៅយានដ្ឋានជួសជុល ៕ សរស្មី