ព័ត៌មានទាន់ហេតុការណ៍៖

អាវុធ «Made in china» ត្រូវបានប្រើប្រាស់ជាច្រើននៅអាស៊ី

ចែករំលែក៖

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន បានបង្កើនការអភិវឌ្ឍន៍ផលិតអាវុធសម្រាប់ការពារជាតិទំនើប២ អាចប្រៀបផ្ទឹមជាមួយបណ្តាប្រទេសលោកខាងលិច ។ មិនតែប៉ុណ្ណោះ ចិនក៏បានលក់អាវុធចេញទៅក្រៅប្រទេសជាច្រើនផងដែរ ។

អតិថិជនរបស់ចិនភាគច្រើន គឺនៅតំបន់អាស៊ី ក្នុងនោះ មានប៉ាគីស្ថាន បង់ក្លាដែស និងប្រទេសតំបន់អាស៊ានផងដែរ បានប្រើប្រាស់អាវុធផលិតដោយប្រទេសចិន ។ ការទិញអាវុធពីចិនមានតម្លៃថោកសមស្រប់ទៅនិងសេដ្ឋកិច្ចអាស៊ី ប៉ុន្តែអាវុធទាំងនោះមានសមត្ថភាពមិនចាញ់របស់អាមេរិក រុស្ស៊ី នោះឡើយ ។

ពេលថ្មីៗនេះ កម្លាំងទាហានជើងទឹក ថៃ RTN បានបាញ់សាកល្បង មីស៊ីលប្រឆាំងនាវាចម្បាំង រយៈចម្ងាយមធ្យម ប្រភេទ C-602A ផលិតដោយប្រទេសចិន ។

មីស៊ីល C-602A ផលិតឡើងដើម្បីលក់ទៅក្រៅប្រទេស ក្រោយការអភិវឌ្ឍចេញពីមីស៊ីល YJ-83 ដែលកំពុងតែប្រើប្រាស់នៅក្នុងជួរ កងកម្លាំងបដិវត្តន៍ ប្រជាជនចិន ។ កម្លាំងទាហានជើងទឹកថៃ បានបាញ់មីស៊ីលខាងលើ ចេញពីនាវាចម្បាំង Chao Phraya(ជាប្រភេទនាវាចម្បាំង Type 053 HT)ផលិតដោយប្រទេសចិន ។ ការសាកល្បងធ្វើឡើងនៅសមុទ្រ Andaman ។

តាមសារព័ត៌មាន jane’s បានផ្សាយថា មីស៊ីល YJ-83 (made in china) បានវាយប្រហារចំគោលដៅកំណត់ទុក ក្នុងល្បឿនលឿនជាងសំឡេង គឺ១១០០គីឡូម៉ែត្រក្នុងមួយម៉ោង ។ មីស៊ីល YJ-83 មានប្រវែង ៥,១៥ម៉ែត្រ មានទំហំ ៣៦០មីល្លីម៉ែត្រ ទម្ងន់៨០០គីឡូក្រាម ។ មីស៊ីលនេះ អាចបំពាក់ក្បាលគ្រាប់បាន១៩០គីឡូក្រាម ។

មីស៊ីល C-802A អាចបាញ់បានចម្ងាយចាប់ពី១៥ គីឡូម៉ែត្រ ដល់១៨០គីឡូម៉ែត្រ ។ មីស៊ីលនេះ អាចហោះហើរ កម្ពស់ពីទឹកសមុទ្រ ២០ម៉ែត្រ ៕


ចែករំលែក៖