ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងឈានចូលមកដល់ នៅរយៈពេល២ថ្ងៃទៀត ប៉ុណ្ណោះ ហើយប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីជួបជុំក្រុមគ្រួសារ ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដាក់ឱ្យដំណើរការរថយន្តក្រុងសាធារណៈចំនួន១២០គ្រឿងផងដែរ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំតៃកុងឡានត្រូវបើកបរមានការប្រុងប្រយ័ត្នខ្ពស់ បើកបរគោរពច្បាប់ កុំវ៉ាប្រជែង និងកុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរដើម្បីសុវត្ថិភាពទាំងអស់គ្នា។
ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នេះ ដោយសម្តេចសូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយ ព្រមទាំងចៅៗ ធ្វើដំណើរទៅកាន់ស្រុកកំណើត មានសុខសុវត្ថិភាពតាមផ្លូវ និង បានសប្បាយជួបជុំក្រុមគ្រួសារ ឪពុកម្តាយ លោកយាយលោកតាជាទីស្រឡាញ់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ។
ក្នុងឱកាសចូលឆ្នាំថ្មីនេះ សូមប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរដោយសុវត្ថិភាព គ្រប់ៗគ្នា ៕ចេស្តា