ព័ត៌មានទាន់ហេតុការណ៍៖

ប្រឡូកត្រឹមជាង១ឆ្នាំ ចាន់ នីកា កាន់តំណែងសំខាន់ក្នុងរឿងជាង១០

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា ចាន់ នីកា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងផលិតករជាច្រើន ។ រូបសម្រស់ សមត្ថភាព និងទេពកោសល្យធ្វើឲ្យតារាស្រីវ័យ២៣ឆ្នាំរូបនេះ ទទួលបានឱកាស​បានយ៉ាងណែនដៃ បើទោះបីជាទើបនឹងប្រឡូក្នុងអាជីពសិល្បៈជាងមួយឆ្នាំក៏ដោយ ។

ប្រឡូកក្នុងវិស័យសិល្បៈរយៈពេលត្រឹមជាងមួយឆ្នាំប៉ុណ្ណោះ ចាន់ លីកា ទទួលបានជោគជ័យក្នុងអាជីពស​ម្តែងគួរឲ្យកក់សម្គាល់ ។ នាងត្រូវបានគេស្គាល់ច្រើនតាមរយៈស្នាដៃសម្តែងរឿងមិនក្រោមជាង១០រឿងនោះទេពិសេសរឿង រឿង ភូមិគ្រឹះជំពាក់ស្នេហ៍ រឿង “វេទមន្តស្នេហ៍”ជាដើម ពិសេសការងារជាពិធីការិនីក្នុងកម្មវិធីនានាជាច្រើន ។ បច្ចុប្បន្ននាងកំពុងតែចាប់ផ្តើមថតភាពយន្តភាគថ្មីគឺរឿង ភរិយាឈ្លើយស្នេហ៍ ខណៈ ដែលភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសក្នុងពេលឆាប់ៗខាងមុខនេះ ។ តារាស្រីរូបនេះបញ្ជាក់ថា ការសម្តែងនាងអាចសម្តែងបានគ្រប់ទម្រង់ ប៉ុន្តែនាងពេញចិត្តនឹងការសម្តែងតួអង្គកាចឆ្នាស់ឆ្នើមជាងជាងតួស្លូត ។

តារាស្រីរូបនេះបញ្ជាក់ថា ក្នុងចំណោមទាំងជាង១០រឿដែលនាងបានចូលរួមសម្តែង គឺមានទាំងតួអង្គកាចឆ្នាស់ឆ្នើម និងតួឯក ហើយនាងក៏កំពុងទទួលបានការងារថ្មីៗបន្ថែមជាបន្តបន្ទាប់។

នាងថារវល់នឹងការងារសិល្បៈច្រើននាងទទួលយកការសម្តែងតែមួយឬពីររឿងប៉ុណ្ណោះក្នុងរយៈពេលតែមួយព្រោះមិនចង់ឲ្យក្រុមការងារផលិតលំបាក និងធ្វើឲ្យការសម្តែង និងការងារផ្សេងៗទៀតមិនបានរលូន ។

ទោះជាទទួលបានឱកាសថ្មីក៏តារាស្រីរូបនេះ បញ្ជាក់ថា នាងនៅតែព្យាយាមសិក្សាដកស្រង់ បទពិសោធន៍ពីសិល្បកររៀបច្បង និងពង្រីកចំណេះជំនាញថ្មីៗដើម្បីឲ្យដើរទាន់ការវិវឌ្ឍន៍របស់សង្គម ៕ វឌ្ឍនា


ចែករំលែក៖