ខេត្តសៀមរាប៖ លំនៅឋាន ប្រជាពលរដ្ឋចំនួន៣ស្រុក ក្នុងខេត្តសៀមរាប បានរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ។ ហេតុកាណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ។
បើយោងតាមរបាយការណ៍ពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្រុកដែលរងនូវគ្រោះធម្មជាតិខាងលើ រួមមាន ស្រុកពួក ប៉ះពាល់ឃុំចំនួន២ឃុំ ក្នុងនោះមាន៖ ឃុំរើល និងឃុំដូនកែវ បណ្ដាលឲ្យខូចខាតដូចជា៖ ឃុំរើល របើកដំបូលចំនួន០៥ខ្នង, រលំចំនួន០២ខ្នង, បាក់សំយ៉ាប១ខ្នង, ទ្រេត១ខ្នង។ ឃុំដូនកែវរបើកដំបូលចំនួន០៦ខ្នង, រលំចំនួន០៣ខ្នង, ប៉ះពាល់សាលារៀន១ខ្នង ។
ស្រុកបន្ទាយស្រី ឃុំព្រះដាក់ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នង, របើកដំបូល១៣ខ្នង រលំ១ខ្នង, ដើមឈើដួលសង្កត់១ខ្នង ។
ក្រុងសៀមរាប សង្កាត់នគរធំ ខូចខាតចំនួន៥ខ្នង, របើកដំបូល៣ខ្នង, ដួលរលំចំនួន២ខ្នង។ ក្នុងករណីគ្រោះធម្មជាតិនេះ ពុំបណ្តាលឲ្យរបួសដល់មនុស្ស ឬសត្វនោះឡើយ ៕ប៊ុន រិទ្ធី