ខេត្តប៉ៃលិន៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកទស្សនាកម្សាន្តនៅក្នុងខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កើនឡើង ២០,៧៩% បើប្រៀបធៀបកាលពីឆ្នាំមុន ។
យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តប៉ៃលិន បញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរ ដែលបានមកទស្សនាកម្សាន្តក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩៖ ចំនួនភ្ញៀវទេសចរជាតិសរុប មានចំនួន៨១,៧៨១នាក់ ប្រៀបធៀបនិងឆ្នាំ២០១៨មានចំនួន ៦៧,៧៨២នាក់ កើនឡើង ២០,៦៥%។ ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមានចំនួន ៣៤៨នាក់ ប្រៀបធៀបឆ្នាំ២០១៨មានចំនួន ២០៧នាក់ កើនឡើង ៦៨,១១%។
សរុបចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានចំនួន៨២,១២៩នាក់ ប្រៀបធៀបនិងឆ្នាំ២០១៨មានចំនួន៦៧,៩៨៩នាក់ ឃើញថា មានការកើនឡើង ២០,៧៩% ៕ ស សារេត