ភ្នំពេញ៖ ជនសង្ស័យជនជាតិវៀតណាមពីរនាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនក្រោយពីមានបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ស្រែកថាចោរៗឆក់ទូរសព្ទ័ កាលពីវេលាម៉ោង១២ និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យទី១៖ មានឈ្មោះ នី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបមិនពិតប្រាកដ ស្នាក់នៅព្រែកតាមាក់ ខេត្តកណ្តាល ។ ទី២៖ ចូវ យូ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅរៀន ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
តាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនៅចំណុចកើតហេតុខាងលើ ខណៈនោះ ក៏មានអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បានស្រែកថា ចោរឆក់ស្រាប់តែកម្លាំងកំពុងតែល្បាត លឺសំឡេងស្រែកថាចោរ ក៏បានប្រទះឃើញជនសង្ស័យពីរនាក់ខាងលើ កំពុងជិះម៉ូតូស្កុបពី ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HP-1184 ត្រូវកម្លាំងសមត្ថកិច្ចដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង ។
ក្រោយមក សមត្ថកិច្ចបានបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបានរដ្ឋបាលបឹងព្រលិត តែជនសង្ស័យទាំងពីរនាក់បានឆ្លើយថា មិនបានធ្វើសកម្មភាពឆក់ទូរសព្ទ័នោះទេ តែសមត្ថកិច្ចបានឆែកឆេរនៅលើខ្លួនរកឃើញទុយយូជ័រសម្រាប់ជក់ថ្នាំញៀន និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងសួរនាំនៅបុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការទៅតាមច្បាប់ ៕ សុខាសែនជ័យ