ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចម៉ូតូ១គ្រឿងត្រូវនគរបាលស្រុកព្រៃនប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ ឈ្មោះ ស៊ីវ សង់ ឬស៊ីវ ធីង ភេទ ប្រុស អាយុ 24 ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រើស ឃុំអណ្តូងពោធិ ស្រុកបារាយ ខេត្តកំពុងធំ បានធ្វើសកម្មភាពលួចម៉ូតូ1គ្រឿងម៉ាក ហុងដាឌ្រីមសេ125ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊េរីឆ្នាំ2016 ជារបស់ឈ្មោះ ឡាយ ឆាយសួ ភេទ ប្រុស អាយុ 51 ឆ្នាំ កាលពីរសៀលថ្ងៃទី 19 ខែមេសា ឆ្នាំ2019 នៅចំណុចភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពរួច នគរបាលស្រុកព្រៃនប់បានឃាត់ខ្លួនជនសង្ស័យនៅពេលជននេះកំពុងបើកម៉ូតូរត់គេចខ្លួន មកដល់ផ្លូវជាតិលេខ3 ឃុំវាលរេញ។

បច្ចុប្បន្ន ជនសង្ស័យត្រួវបានគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ បន្តតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖