ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក និងអង់គ្លេសបានស្នើពលរដ្ឋ កុំទៅកាន់ប្រទេសប៉ាគីស្ថាន នាពេលនេះ

ចែករំលែក៖

ក្នុងពេលដែលទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថាន កំពុងតែតានតឹងខ្លាំងឡើង នៅតំបន់ព្រំដែនកាស្មៀរ ដោយប្រទេសទាំងពីរអាចនឹងផ្ទុះសង្គ្រាមគ្រប់ពេលវេលា ។ ទាំងនោះហើយបានជាប្រទេសមហាអំណាច អាមេរិក អង់គ្លេស ស្នើដល់ពលរដ្ឋរបស់ខ្លួនបញ្ជៀសទៅកាន់ ប្រទេសប៉ាគីស្ថាន ។

អាមេរិក និងអង់គ្លេស​បានលើកឡើងហេតុផល​ថា ​ក្រុមភេរវកម្មបានបង្កើនការវាយប្រហារ​នៅក្នុងប្រទេសប៉ាគីស្ថាន ជាមូលហេតុដែលប្រទេសទាំងពីរ អំពាវនាវដល់ ពលរដ្ឋ​កុំទៅកាន់ទីនោះ។ ជាមួយគ្នានេះ ក្រុមភេរវកម្ម បានបង្កើនសកម្មភាពនៅក្នុងប្រទេសនេះ ដោយអាចចាប់​អ្នកទេសចរណ៍បរទេសធ្វើជាចំណាប់ខ្មាំង។

ចំណុចទាំងនោះហើយ បានជា ក្រសួងការបរទេសអង់គ្លេស បានអំពាវនាវដល់ពលរដ្ឋ​អង់គ្លេស​ មិនត្រូវទៅកាន់ប្រទេសប៉ាគីស្ថាន នាពេលនេះឡើយ​ ដោយអាចប្រឈមមុខនឹងហានិភ័យផ្សេងៗជាច្រើន ក្នុងនោះមានអំពើហិង្សាជាតិសាស្ត្រ ភេរវកម្ម ជាដើម​។

ការប្រកាសខាងលើរបស់ក្រសួងការបរទេសអង់គ្លេសកើតឡើង ក្រោយពេល មានព័ត៌មានថា​ក្រុមភេរវកម្មអាចវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន ។ ក្រៅពីនេះ អាចនឹងមានអំពើហិង្សាជាតិសាស្ត្រ នៅទូទាំងប្រទេសប៉ាគីស្ថាន​ ក្នុងនោះមានទីក្រុង Islamabad, Rawalpindi, Lahore និង Karachi។ លើសពីនេះទៅទៀត អាចមានបាតុកម្មកើតឡើង ក្លាយទៅជាអំពើហិង្សា ហើយពលរដ្ឋរបស់បណ្តាប្រទេសលោកខាងលិច ងាយក្លាយជាជនរងគ្រោះនៅក្នុងអំពើហិង្សាទាំងនោះ ។

កន្លងមកថ្មីៗ អាមេរិកក៏បានអំពាវនាវដល់ពលរដ្ឋរស់ខ្លួន មិនត្រូវទៅកាន់ប្រទេសប៉ាគីស្ថាននោះឡើយ​ ដោយខ្លាចរងការវាយប្រហារភេរវកម្ម និង ចាប់ជំរិត ជាដើម​។

ក្នុងពេលជាមួយគ្នានេះ ទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថាន ប្រឈមមុខតានតឹងដាក់គ្នា ហើយនាយករដ្ឋមន្ត្រីឥណ្ឌា ប្រកាសថានឹង វាយប្រហារ ទៅលើទីក្រុងក្រុមភេរវកម្ម ដែលបានលាក់ខ្លួននៅក្នុងទឹកដីប៉ាគីស្ថានផងដែរ ៕


ចែករំលែក៖