ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សម្លាប់ខ្លួនក្នុងផ្ទះ សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ ព្យាបាលមិនជា

ចែករំលែក៖

ខេត្តស្វាយរៀង​៖ ​មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកយំ និងហៅអ្នកភូមិជួយសង្គ្រោះ អកុសលហួសពេលទៅហើយ ខណៈដែលបុរសម្នាក់ចងកនៅជាប់ នឹងផ្ទោងននងផ្ទះ របស់ខ្លួន ដោយសង្ស័យសារមានជំងឺប្រចាំកាយព្យាបាលមិនធូរស្រាល ។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសខាងលើជនរងគ្រោះឈ្មោះ ហិន មាស អាយុ៣២ ឆ្នាំជនជាតិខ្មែរមមុខរបរកសិករមានទីលំនៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ប្រភពបន្តថា បុរសគិតខ្លីនេះ គឺមានជំងឺប្រចាំកាយ ខណៈត្រូវក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាគ្លីនិកឯកជនឲ្យថ្នាំសង្កូវលេបជាប្រចាំដែរ ប៉ុន្តែនៅមិនបានធូរស្រាលសោះ ។

ប្រភពបន្តថា ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុ ក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ខណៈប្រទះឃើញបុរសខាងលើបានយកខ្សែភ្លើងចងក និងននងលើផ្ទះសម្លាប់ខ្លួនឯងស្លាប់បាត់ទៅហើយ ។

ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន និងនគរបាលជំនាញចុះ​ធ្វើ​កោសល្យវិច័យ​ ឃើញថាមិនមែនជារឿងឃាដកម្មនោះទេ ពិតជាចងកសម្លាប់ខ្លួន ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖