ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់ របួសធ្ងន់៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុក ម៉ូតូរ៉ឺម៉ក

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្លាប់២នាក់ របួសធ្ងន់៣នាក់ ក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុក ម៉ូតូរ៉ឺម៉ក ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង8 និង40នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅនៅចំណុចកុមារកំព្រារ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូរ៉ឺម៉ក ពណ៌បៃតង គ្មានស្លាកលេខ បើកពីត្បូងទៅជើង បើកដោយឈ្មោះ លី លៀម ប្រុស អាយុ២៦ ឆ្នាំ នៅភូមិត្នោត ឃុំសៀងក្វៀងស្រុកកំចាយមា ខេត្តព្រៃវែងមានពាក់មួកសុវត្ថិភាព មុខរបរលក់ដូរ របួសធ្ងន់ ។ អ្នករួមដំណើរ ទី1.គីម រិន ភេទស្រី អាយុ28 ឆ្នាំស្លាប់ នៅពេទ្យ515 ។ ទី 2. នាថ ធារ៉ា ស្រី អាយុ5 ឆ្នាំ ស្លាប់ នៅពេទ្យកំពង់ធំ ។ ទី 3. លី សា ភេទស្រី អាយុ01 ឆ្នាំរបួសធ្ងន់ បញ្ជូនទៅពេទ្យគន្ធបុប្ផាសៀមរាប ។ ទី4. លី ចាន់នេត ភេទស្រី អាយុ24 ឆ្នាំ របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ 515. ។

ចំណែក រថយន្តម៉ាកToyotahaiyas ពណ៌ស ស្លាកលេខ ភ្នំពេញ 2AF4217បើកពីជើងទៅត្បូង បើកដោយជនមិនស្គាល់អត្តសញាណ (រត់គេចខ្លួន) ។

មូលហេតុ ម៉ូតូបើកបរមិនប្រកាន់ស្តាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ និងចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក និងប្រគល់សាកសព ឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖