ព័ត៌មានទាន់ហេតុការណ៍៖

សាហាវព្រៃផ្សៃណាស់! បុរសចារឹកសត្វតិរច្ឆានម្នាក់ ហ៊ានលើកដៃកាប់សម្លាប់ បងប្អូនបង្កើតដោយសារតែងរឿងជំលោះដីធ្លី

ចែករំលែក៖

ខេត្តសៀមរាប៖ អំពើឃាតមួយគួរឲ្យភ្ញាក់ផ្អើល ដែលនឹកស្មានមិនដល់ រវាងបងប្អូនបង្កើត និងបងប្អូនបង្កើត ដោយសារតែងរឿងជំលោះដីធ្លី ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មរវាងបងប្អូនបង្កើត និងបងប្អូនបង្កើត បង្កដោយ ជនសង្ស័យឈ្មោះ វ៉ូ វន ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងស្រី និងប្អូនស្រីបង្កើត របស់ខ្លួន បណ្ដាលឲ្យស្លាប់ទាំង២នាក់ ដោយមូលហេតុជំលោះដីធ្លី ។

ជនរងគ្រោះ ទី១/ ឈ្មោះ វ៉ូ ខឹម ភេទស្រី អាយុ៤៩ ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ ទីលំនៅភូមិ-ឃុំ កើតហេតុខ (ស្លាប់) ។ ២/ឈ្មោះ វ៉ូ ខុត ភេទស្រី អាយុ ៤២ ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យទីលំនៅ ភូមិ,ឃុំ កើតហេត(ស្លាប់) ។

លោកទេព ចាន់ណា អធិការស្រុក សូទ្រនិគម បានប្រាប់ក្នុងកិច្ចសម្ភាសនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះថា បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំ និង កសាងសំណុំរឿងរួចរាល់ នឹងបញ្ជូន ទៅស្នងការខេត្តសៀមរាបដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖