ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៍បញ្ជូន ក្មេងចាស់ទំនើងមួយក្រុម ទៅទីបញ្ជាការអាវុធហត្ថខេត្តកំពង់់ធំ់ពីបទ ប្រើអំពើហិង្សាយកដាវសាំមូរ៉ៃកាប់សន្តិសុខភូមិ

ចែករំលែក៖

ខេត្តកំពង់់ធំ៖ ក្រុមក្មេងចាស់ទំនើងមួយក្រុម មានគ្នា៣នាក់ មានឪពុក និងកូន ក្នុងចំណម៦នាក់ ត្រូវកម្លាំងអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនពីបទប្រើអំពើហិង្សាយកដាវសាំមូរ៉ៃ កាប់មកលើសន្តិសុខភូមិម្នាក់ជាច្រើនដាវបណ្តាលឲ្យរងរបួសធ្ងន់ និងបានបញ្ជូន ក្មេងចាស់ទំនើងមួយក្រុម ទៅទីបញ្ជាការអាវុធហត្ថខេត្តកំពង់់ធំ កាលពីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ។

រំលឹក! ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃចូលឆ្នាំបង្ហើយ ស្ថិតនៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិត្រពាំច្រនាង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់់ធំ ។

លោក សេង សំ មេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍បានឲ្យដឹងថា: ក្រោយពីទទួលសេក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅចំណុចកើតហេតុ លោកបានឆ្លងយោបល់ទៅលោក ឃុន ប៊ុនហួរ មេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍ បានបញ្ជាកម្លាំងក្រោមឱវាទចុះទៅស្រាវជ្រាវនៅកន្លែងកើត លុះដល់ព្រឹកថ្ងៃទី១៩ ខែមេសា កំណត់មុខសញ្ញាបាន ឃាត់ខ្លួនជនដៃដល់៣នាក់ បញ្ជូនខ្លួនមកសាកសួរនៅទីបញ្ជាការអាវុធហត្ថស្រុកបារាយណ៍៣នាក់ទៀតរត់គេចខ្លួន ។

ជនសង្ស័យទី១ ឈ្មោះ រ៉ុន សារ៉ន ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកដៃដល់ ទីលំភូមិ ឃុំកើតហេតុខាងលើ ។ ទី២ ឈ្មោះ លី រឹម អាយុ៤៤ឆ្នាំ ត្រូវជាឪពុកជនដៃដល់ ចូលរួមចំណែក។ ទី៣ឈ្មោះ ជួន សំណាងភេទប្រុស អាយុ២៧ឆ្នាំ ចូលរួមប្រព្រឹត្តអំពើហិង្សា ទីលំនៅជាមួយគ្នា ។

ចំណែកជនរងគ្រោះដែលជាប្រជាការពារភូមិឈ្មោះពុធ ចាន់ ភេទប្រុស អាយុ៥៥ឆ្នាំ របួសធ្ងន់ បញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ ទីលំនៅភូមិត្រពាំងច្រនាង ឃុំជ្រលង ។

យោងតាមចម្លើយសារភាពរបស់ជនដៃដល់បានឆ្លើយថា: ខ្លួន និងបក្ខពួកមួយចំនួនបានផឹកស៊ី និងរាំរែកក្នុងវត្ត ឮសម្លេងកូនស្រីរបស់ជនរងគ្រោះនិយាយដាក់អ្នកដទៃ តែខ្លួនស្មានតែនិយាយដើមខ្លួនបានប្រកែកគ្នាបន្តិចបន្តួច ក្រោយមក ក៏ទាញដាវសាំម៉ូរ៉ៃចាំមុខផ្ទះ ជនរងគ្រោះមួយសន្ទុះ ក្រោយមកឪពុកក្មេងស្រីមកដល់មុខផ្ទះ ក៏ទាញដាវសាំម៉ូរ៉ៃកាប់យកតែម្តង ។

បច្ចុប្បន្នជនទាំង៣នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុក បញ្ជូនខ្លួនទីបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ់ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖