ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត និងគោយន្តកន្ត្រៃបុកគ្នារបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មនុស្ស៣នាក់ក្នុងចំណោម៥នាក់ បានរងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្តព្រុស និងគោយន្តកន្ត្រៃដឹកឈើ បុកគ្នាពឹញមួយទំហឹង ។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចវាលបារាម ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៤ និង៦៥ស្ថិតនៅក្នុងភូមិ ឡពាង ឃុំ តាជេស ស្រុកកំពង់ត្រឡាច ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មាន រថយន្តម៉ាក តូយូតាព្រុស មួយគ្រឿងពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AS-7570 បើកបរដោយឈ្មោះ សុខ គន្ធា ភេទ ស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ នៅភូមិ១៣មករា ឃុំ ព្រែកព្រះស្តេច ស្រុក និងខេត្តបាត់ដំបង អ្នករួមដំណើរចំនួន៥នាក់ (ធ្វើដំណើរពីខាងត្បូងទៅជើង) បានបុកគ្នាជមួយគោយន្តកន្រៃ្ត ដឹកឈើ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថា ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិដូនឪ ឃុំស្នាយជិត ស្រុកជុំគិរី ខេត្តកំពត អ្នករួមដំណើរជាមួយចំនួន២នាក់ ទី១ឈ្មោះ ទូច តុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះកាន ថា ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិ ឃុំ ជាមួយអ្នកបើកបរ ធ្វើដំណើរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង ។

សមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ក្នុងហេតុកសរខាងលើនេះបង្កការគ្រោះថ្នាក់ និងឲ្យមនុស្សប្រុសស្រី ៥នាក់រង របួសធ្ងន់ និងស្រាល ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យដោយឡែករថយន្ត និងគោយន្តកន្ត្រៃត្រូវបាននាំយកមករក្សាទុករង់ចាំធ្វើការដោះស្រាយបន្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖