ព័ត៌មានទាន់ហេតុការណ៍៖

កាន់កាំភ្លើងកែច្នៃដើរទៅវាយបំផ្លាញទូទឹកកកត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្សយ័ម្នាក់ជាមួយវត្ថុតាងអាវុធកែច្នៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៤៦នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នៅ ចំណុចតូបលក់ដូមួយកន្លែងដែលមានម្ចាស់ឈ្មោះចាន់ រ៉ាន ភេទស្រីស្ថិតក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា សង្ស័យឈ្មោះ ហឿន ផាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀបានយកកាំបិតចុងស្រួច ដាវ ទៅកាប់បំផ្លាញទូទឺកកករបស់ឈ្មោះចាន់ រ៉ាន ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើបណ្តាលឲ្យខូចខាតមធ្យម និងលាក់ទុកអាវុធ កែឆ្នៃនៅលើផ្ទះរបស់ខ្លួន ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ហឿន ផាន់ណាភេទប្រុស អាយុ២៤ឆ្នាំ រួមវត្ថុតាង កសាងសំនុំរឿងតាមនិតិវិធី បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការរដ្ឋាននគរបាលខេត្តចាត់ការតាមនិតិវិធីផងដែរ ៕ ចន្ថា


ចែករំលែក៖