ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ០២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩ និង០០នាទីព្រឹក សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅដឹកនាំដោយលោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខា និងលោកម៉ៅបូរ៉ាប្រធានក្រុមប្រឹក្សាខណ្ឌលោកអភិបាលរង និងសហការីបានចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋរងគ្រោះដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិ(ខ្យលកន្រ្តាក់) របើកដំបូលផ្ទះចំនួន៣គ្រួសារស្មើរ នឹង៣ខ្នងផ្ទះ ភូមិបែកបក និងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
ក្នុងឱកាសនោះផងដែរ លោកសុខ សម្បត្តិ អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ និងជាអភិបាល នៃគណៈអភិបាលខណ្ឌបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាករងគ្រោះដោយខ្យល់កន្ត្រាក់។
អំណោយផ្តល់ជូនរួមមាន ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ – អង្ករចំនួន ៨០Kg-តង់ ១ , មី ២កេស, ទឹកសុទ្ធ ១កេស , ទឹកត្រី+ ទឹកស៊ីអ៊ីវ ២យូរ – សម្ភារផ្ទះបាយ ០១សម្រាប់ និងថវិកា ១០០០,០០០រៀល២/គ្រួសាររងគ្រោះតិចតូចទទួលបាន- អង្ករចំនួន ៨០Kg- តង់ ១ , មី ២កេស, ទឹកសុទ្ធ ១កេស , ទឹកត្រី+ ទឹកស៊ីអ៊ីវ ២យូរសម្ភារផ្ទះបាយ០១សម្រាប់ និងថវិកា៥០០,០០០រៀល ។ ដោយឡែកមួយគ្រួសាររងគ្រោះប៉ើងសំយ៉ាបផ្ទះ ប្រតិភូកាកបាទក្រហមសង្កាត់ខណ្ឌបានឧបត្ថម្ភថវិកា ចំនួន២០ម៉ឺនរៀល និងអង្ករចំនួន៦០Kgផងដែរ ។
លោកអភិបាលបានបន្តថា នៅទីណាដែលមានប្រជាពលរដ្ឋជួបបញ្ហាខ្វះខាតឬជួបបញ្ហាផ្សេងៗដោយគ្រោះធម្មជាតិទីនោះមានកាកបាទក្រហមកម្ពុជា ចុះជួយដល់កន្លែងភ្លាមៗដោយមិនបង្អង់យូរជាដាច់ខាត ឬក៏មិនទុកឲ្យអ្នកណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ ។ លោកបន្ថែមទៀតថា ថ្វីដ្បិតតែអំណោយរបស់កាកបាទក្រហមកម្ពុជា មានតិចតួចក្តី តែអាចជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋបានមួយរយៈខ្លីផងដែរ ៕ ធឿន ព្រែកជ័យ