ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភាគឺកញ្ញា ស្រមោចខ្មៅ បានបញ្ចេញប្រតិកម្មជាមួយនឹងសាររិះគន់យ៉ាងចាស់ដៃចំពោះតៃកុងឡាន ក្រុមហ៊ុនកាពីតូលម្នាក់ ។ សាររិះគន់នេះ ធ្វើឡើងបន្ទាប់ពីនាងបានចោទតែកុងឡាននោះថា បានលួចមើលស្រីៗ ចូលបន្ទប់ទឹកលើរថយន្តក្រុងនោះ ។
តារាស្រីរូបនេះ ពោលដោយកំហឹងថា តៃកុងម្នាក់ដែលនាងមិនស្គាល់ឈ្មោះបើកបររថយន្តក្រុង កាពីតូលស្លាកលេខ3A-2049 ដែលនាងបានធ្វើដំណើរពីទីរួមខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៩កន្លងទៅ ។ តារាស្រីរូបនេះបានត្មិះដៀលដោយចាត់ទុកថា ជាមនុស្ស ប៉ុន្តែចរិកសត្វ ព្រោះតែបានលួចមើលស្រីៗ ចូលបន្ទប់ទឹក ប៉ុន្តែសំណាងដែលនាងមានការប្រុងប្រយ័ត្នទាន់ពេល ។
តារាស្រីរូបនេះបញ្ជាក់ដែរថា នាងចង់និយាយតាំងពីនៅលើរថយន្តម្ល៉េះ ប៉ុន្តែដោយសារបារម្ភនឹងសុវត្ថិភាពទើបមិននិយាយ ។ ជាមួយគ្នានេះ នាងក៏បានផ្តាំផ្ញើឲ្យអ្នកដំណើរ ជាពិសេសៗនារីៗ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពបែបនេះ ដែលអាចកើត ហើយនាងក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុនរថយន្តក្រុងកាពីតូលឲ្យណែនាំអប់រំសីលធម៌ចំពោះបុគ្គលដែលប្រព្រឹត្តិអំពើមិនសមរម្យនេះផងដែរ ៕ វឌ្ឍនា