ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិធ្វើឲ្យផ្ទះពលរដ្ឋសរុបចំនួន២២២ខ្នង រងការខូចខាត នៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្ទះពលរដ្ឋនៅខេត្តបន្ទាយមានជ័យសរុបចំនួន២២២ខ្នង រងការខូចខាតដោយសារគ្រោះធម្មជាតិផ្គរន្ទះខ្យល់កន្ទ្រាក់លើកស្រុក ក្រុង ចំនួន៧ ក្នុងខេត្តបន្ទាយមានជ័យគឺ ស្រុក អូរជ្រៅ, ភ្នំស្រុក, មង្គលបូរី, ថ្មពួក, ស្វាយចេក, ព្រះនេត្រព្រះ និងក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងនោះ ១/- មានស្រុកភ្នំស្រុក ខ្សល់កន្ត្រាក់បានបង្កឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋ នៅឃុំពន្លៃ សរុប៣៧ខ្នង ធ្ងន់១ខ្នង,២/-ស្រុកព្រះនេត្រព្រះ លើ២ឃុំ គឺឃុំព្រះនេត្រព្រះ ឃុំទានកាំ សរុបចំនួន៣៤ខ្នង ខូចធ្ងន់ ៦ខ្នង ,៣/- ស្វាយចេក លើ២ ឃុំគឺ ឃុំតាផូ ឃុំ ផ្គាំ សរុប២០ខ្នង ខូចធ្ងន់៣ខ្នង ខូចគោយន្តកន្ត្រៃ១គ្រឿង, ៤/- ស្រុកមង្គលបូរី លើ ៥ឃុំ គឺឃុំតាឡំ ឃុំ សំបួរ ឃុំអូរប្រសាទ ឃុំស្រះរាំង និងឃុំគោកបល្ល័ង្គ សរុបចំនួន៣៩ឆ្នាំ,៥/-ស្រុកថ្មពួក លើ៤ឃុំ គឺ ឃុំ បន្ទាយឆ្មារ ឃុំភូមិថ្មី ឃុំគោកកឋិន និងឃុំថ្មពួក សរុបចំនួន៤៣ខ្នង ខូចធ្ងន់ចំនួន៦ខ្នង មនុសហសម្នាក់រងរបួសស្រាល ។

ចំពោះក្រុងប៉ោយប៉ែតខ្យល់បានបោកបក់មក លើសង្កាត់មួយ គឺ សង្កាត់ផ្សារកណ្តាល ឲ្យផ្ទះសរុបចំនួន៤ខ្នង និងស្រុកអូរជ្រៅ លើ១ឃុំ គឺឃុំសឹង្ហ សរុបចំនួន២៣ខ្នង របួសមនុស្សម្នាក់ស្រាល ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុក-ក្រុងទាំ៧ បញ្ជាក់ថា នៅ ឃុំ សឹង្ហ ស្រុកអូរជ្រៅ មានមនុស្សចំនួន២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងដោយសារន្ទះបាញ់ផងដែរ ៕ វណ្ណាប៉ោយប៉ែត


ចែករំលែក៖