ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តសាំយ៉ុង បុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាកចរាចរណ៍រថយន្ត សាំយ៉ុងបុកម៉ូតូបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងបុរស់ម្នាក់ទៀតរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ត្រង់ ចំណុចគល់ស្ពានកំពង់ថ្ម ភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ 2AH.9040 បើកបរដោយឈ្មោះ ជិន ម៉ូវ ភេទប្រុស អាយុ៤៥ឆ្នាំរស់ នៅភូមិព្រែកគ្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ ទៅឈប់នៅហាងលក់បាយឈ្មោះ ឈឹម ប៊ុនគាម នៅភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ហើយត្រូវបានសមត្ថកិច្ចនគរបាលផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកសន្ទុកតាមទាន់ និងឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសន្ទុកវិញ មុខរបរបើកបររថយន្ត ។

រីឯ ម៉ូតូម៉ាកហុងដាឌ្រឹម ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1H.7839 បើកបរដោយឈ្មោះ ឆួន.ឈីន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរត់ម៉ូតូឌុប របួសធ្ងន់ ពាក់មួកសុវិត្ថភាព ។ អ្នករួមដំណើរឈ្មោះ ឃួន ផា ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាពមុខរបរអាជីវករ ។

មូលហេតុ ជាបឋមបង្កដោយអ្នកបើកបររថយន្ត បើកបរខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង បញ្ជូនជបរងគ្រោះទៅមន្ទីរពេទ្យ ធ្វើកំណត់ហេតុ និង វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ។ រីឯសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖