ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ស្លាប់បុរស២នាក់ នៅស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ខ្យល់ផ្គរ រន្ទះ ធ្វើឲ្យមនុស្ស២នាក់ស្លាប់ នៅកន្លែងកើតហេតុ គ្រាដែលបុរសទាំង២នាក់ ជិះម៉ូតូត្រឡប់មកពីដាក់ប្រព័ន្ធលូបង្ហូរទឹកកាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចត្រឡុកច្រេស នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ កែវ មន្នី ហៅថុក ភេទប្រុស អាយុ ៤៦ឆ្នាំ និងម្នាក់ទៀត ឈ្មោះឡា លីន ភេទប្រុស អាយុ៣៣ឆ្នាំ ជនរងគ្រោះទាំង២នាក់ រស់នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបន្តទៀតថា៖ នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានទៅដាក់លូផ្លូវសហគមន៍ នៅចំណុចត្រឡុកច្រេស ពេលដាក់លូរួចក៏នាំគ្នា ជិះម៉ូតូត្រឡប់មកផ្ទះវិញ ជិះផុតពីកន្លែងដាក់លូប្រហែល៥០ម៉ែត្រ ក៏ត្រូវរន្ទះបាញ់ស្លាប់ទាំង២នាក់តែម្តង ។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនឪពុកម្តាយ និងសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណាប៉ោយប៉ែត


ចែករំលែក៖