ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បែកថ្នាំប៉ុនប៉ុងលួចដុតផ្ទះទុកចោល២ដងមិនបានសម្រេច លើកទី៣ឆេះឈុល

ចែករំលែក៖

ភ្នំពេញ​៖​ ផ្ទះ ដែលត្រូវបានម្ចាស់ទុកចោលជាយូមកហើយត្រូវបានអគ្គិភ័យ យ៉ាងសន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ដោយឃាត់បុរសម្នាក់បែកថ្នាំសង្ស័យលួចដុត ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ ខែមេសា​ ឆ្នាំ២០១៩​ នៅគល់ស្ពានអាកាស៥មករា​ ខាងកើតចំហៀងខាងត្បូង​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ ផ្ទះខាងលើមិនមានម្ចាស់នៅនោះទេ ទុកចោលជាយូរមកហើយ ដោយតែងតែងមានក្នុងក្មេងពាលចូលមកជក់ថ្នាំញៀនជាញឹកញាប់​ ។ នៅវេលាកើតហេតុ ស្រាប់តែមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងហេតុការណ៍ខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ញៀនថ្នាំ សង្ស័យជាអ្នកលួចដុតហើយបាននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាល ។

សមត្ថកិច្ចបានបញ្ជាក់ថា​ ក្នុងការបង្កាគ្រោះអគ្គិភ័យខាងលើនេះ ប្រើប្រាស់ទឹកអស់ចំនួន៤គ្រឿង ហើយអគ្គិភ័យក៏រលត់ទៅវិញមិនរាល់ដាលដល់ផ្ទះអ្នកជិតខាងនោះទេគ្រាន់តែរកការខូចខាតពីដានបន្តិចបន្ទួចតែប៉ុណ្ណោះ ៕ សុខាសែនជ័យ


ចែករំលែក៖