ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ​៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញនារីម្នាក់ធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួលជាន់ទី៦​ ស្ថិតនៅតាមបណ្តោយផ្លូវ៤៨៨​​ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ វេលាម៉ោង៧យប់ថ្ងៃទី២២​ ខែមេសា​ ឆ្នាំ២០១៩ ។

នារីរងគ្រោះឈ្មោះ ខន ស្រីលិន​ អាយុ២៣ឆ្នាំ​ មុនរបរជានិស្សិត និងជាអ្នកគិតលុយ ហាងភីហ្សាមួយកន្លែង ស្នាក់នៅទីតាំងកើតហេតុខាងលើ​ មានស្រុកកំណើតនៅស្រុកត្រាំកក់​ ខេត្តតាកែវ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុម្តាយនារីរងគ្រោះបានខលទៅតែមិនចូល បន្ទាប់មក ក៏ឲ្យប្អូនប្រុសទៅមើលកន្លែងធ្វើការ តែមិនឃើញ ទើបទៅរកមើលនៅបន្ទប់ជួល តែជាប់សោខាងក្រៅ ។

ប្រភពព័ត៌មានបានបន្តថា​ ក្រោយមក ក៏ហៅម្ចាស់ផ្ទះឲ្យយកកូនសោមកចាក់មើល ទើបប្រទះឃើញនារីរងគ្រោះចងកសម្លាប់ជាប់ និងចម្រឹងបង្អូចបាត់ទៅហើយ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា​ សពនារីរងគ្រោះមានសភាពស្អុយទៅហើយ មិនដឹងថាសម្លាប់ខ្លួនពីពេលណានោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងជំនាញ់រាជធានីបានចុះមកកោសល្យវិច័យជាក់ស្តែង​ តែមិនមានការបញ្ជាក់ថា សពស្លាប់ដោយចងកមែន ឬមិនមែននោះទេ ។

ប្រជាពលរដ្ឋមានចម្ងល់ថា​ គ្រាន់តែសពចងកសោះ ហេតុអីបានជាកម្លាំងសមត្ថកិច្ចលាក់បាំង មិនឲ្យសារពត៌មានថតយករូបភាព ឬ ក៏ជាករណីផ្សេង​ ដោយនៅលើសពមានឈាមទៀតផង​ សូម្បីតែសព ក៏នាំគ្នាសែងរត់ចូលរថយន្តដឹកសពបើករត់ទៅបាត់ ៕ សុខាសែនជ័យ


ចែករំលែក៖