ព័ត៌មានទាន់ហេតុការណ៍៖

អតីតជាមេឃុំតូចចិត្តខ្លួនកើតជំងឺរ៉ាំរៃយូរ ឆ្នាំមើលមិនជា ចង.កសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់តូចមានជំងឺរ៉ាំរ៉ៃ យូរ ឆ្នាំព្យាបាលមិនជា ក៏សម្រេចចិត្តចងកសម្លាប់ខ្លួននឹងខ្សែអង្រឹង ក្នុងបន្ទប់នៅលើផ្ទះរបស់ខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក្នុងស្រុកអណ្តូងមាសនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្ដូងមាសខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះទីង ងួន​ ភេទប្រុស អាយុ៥២ ឆ្នាំ ជនជាតិទំពួន ដោយសារតូចចិត្តខ្លួនមានជំងឺរ៉ាំរ៉ៃ យូ ឆ្នាំព្យាបាលមិនជាសោះក៏សម្រេចចិត្តបែបនោះតែម្តង ហើយមានប្រពន្ធ ឈ្មោះ សល់ លី​ អាយុ៥១ ឆ្នាំ ជនជាតិ ទុំពួន មានកូន៧នាក់ ស្រី០៣នាក់ ប្រុស០៤នាក់ ។

ប្រភពបន្តថា ជនរងគ្រោះខាងលើអតីតជាមេឃុំម៉ាលិកនោះទៀតផង ។

ក្រោយពីកើតុហេតុសមត្ថកិច្ចចុះដល់ពិនិត្យធ្វើកោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន និងបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ៕ ជីវន្ត័


ចែករំលែក៖