ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សកាន់អំណាចឥណ្ឌា សង្ឃឹមទទួលបានជ័យជំនៈ ក្នុងការបោះឆ្នោត

ចែករំលែក៖

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបង្ហាញពីក្តីសង្ឃឹមថា នឹងទទួលបានជោគជ័យ នៅក្នុងការបោះឆ្នោត កំពុងតែធ្វើឡើង ។ ក្នុងពេលនេះដែរ នាយករដ្ឋមន្ត្រី បានបង្ហាញពីគោលនយោបាយយ៉ាងជោគជ័យរបស់លោក គឺទប់ស្កាត់ការវាយប្រហារភេរវកម្ម បានជោគជ័យ ចាប់តាំងពីជាប់ឆ្នោតកាលពីឆ្នាំ២០១៤មក ។

នៅព្រឹកថ្ងៃទី២៣ ខែមេសា ពលរដ្ឋឥណ្ឌានៅ១៥រដ្ឋ បានចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសសមាជិកសភា និងនាយករដ្ឋមន្ត្រី អាណត្តិទី១៧ នៅក្នុងប្រទេសនេះ ។

តាមគម្រោង ការបោះឆ្នោតលើកនេះ គណៈបក្ស ប្រជាជនឥណ្ឌា BJP នឹងខិតខំការពារកៅអីចំនួន៦២ ក្នុងចំណោមកៅអី១១៦ ក្នុងការបោះឆ្នោត ដំណាក់កាលទី៣ ដើម្បីបន្តរក្សាសំឡេងភាគច្រើន ។ ការបោះឆ្នោតលើកនេះ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់អនាគតគណបក្ស BJP ។

នៅក្នុងការបោះឆ្នោត លើកនេះ គណបក្ស BJP សង្ឃឹមថា នឹងទទួលបានការគាំទ្រខ្ពស់នៅក្នុងរដ្ឋទាំង១៥ មានដូចជា រដ្ឋGujarat មាន២៦កៅអី Karanataka មាន១៤កៅអី Chhattisgarh ៧កៅអី Uttar Pradesh ១០កៅអី Maharashtra ១៤កៅអី និងរដ្ឋ Kerala មាន២០កៅអី ។

ការបោះឆ្នោតនៅឥណ្ឌា មាន៧ដំណាក់កាលដោយចាប់ផ្តើមឡើងនៅថ្ងៃទី១១ ខែមេសា រហូតដល់ថ្ងៃទី១៩ ខែឧសភា ដើម្បីជ្រើសរើស សមាជិកសភា៥៤៣រូប ។ បើសិនជា គណបក្សណាមួយទទួលបានកៅច្រើនបំផុត មាន២៧២ កៅអី នឹងមានសិទ្ធិបង្កើតរដ្ឋាភិបាលថ្មី ។

ការបោះឆ្នោតឥណ្ឌា ត្រូវបានចាត់ទុកថា ជាការបោះឆ្នោតទ្រង់ទ្រាយធំបំផុត នៅលើពិភពលោក ដោយមានពលរដ្ឋដល់ទៅ ៩០០លាននាក់ទៅបោះឆ្នោត ៕


ចែករំលែក៖