ភ្នំពេញ៖ ដើម្បីរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ជុំវិញអតីតទីលានប្រជាធិបតេយ្យ ផ្លូវលេខ១០៦-១០៨ មហាវិថីព្រះនរោមត្ត មហាវិព្រះស៊ីសុវត្ថិផ្លូវ លេខ១៩ ផ្លូវលេខ១១០ ផ្លូវលេខ១១៨ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ ផ្លូវលេខ១៤៤ ផ្លូវលេខ១៤៨ ផ្លូវលេខ១៥៤ ផ្លូវលេខ១៧៨ ផ្លូវលេខ១៣ ផ្លូវលេខ៥១ និងផ្លូវសំខាន់ៗមួយចំនួនទៀត ក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត ។
ក្នុងការចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៧និង៣០នាទីរហូតដល់ម៉ោង ១១និង៥០នាទីព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ផ្លូវសំខាន់ៗមួយចំនួនទៀត ក្នុងមូលដ្ឋានខណ្ឌដូនពេញ ។
យោងតាមមន្រ្តីរបស់សាលាខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយប្រតិបត្តិការរួចជាលទ្ធផលអាជ្ញាធរ ៖ ស្ទួចបានរថយន្តចំនួន៣គ្រឿង ; ម៉ូតូចំនួន៣គ្រឿង និងឆត្រចំនួន ២ដើម បញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ និងអប់រំណែនាំតាមក្រោយ ៕ ស តារា