ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ និងអង្គការJICA ប្រជុំពិភាក្សា លើគម្រោង សាងសង់ស្ថានីយប្រតិកម្មទឹកស្អាត ដែលមានទឹកប្រាក់ប្រមាណ២៥លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA នា​ព្រឹក​ថ្ងៃ​ពុធ ០៥រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩នេះ បាន ប្រជុំពិភាក្សា លើគម្រោង សាងសង់ស្ថានីយប្រតិកម្មទឹកស្អាត ដែលគម្រោងនេះ មានទឹកប្រាក់ប្រមាណ ២៥ លានដុល្លារ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ។

ប្រជុំពិភាក្សាការងាររវាង លោក ឃួង ស្រេង អភិបាល អភិបាល​រាជធានីភ្នំពេញ ​និង​ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA បានពិភាក្សាអំពីបញ្ហា​ដី​សម្រាប់​ការរត់​បណ្ដាញ​ខ្សែ​លូ​របស់​រោងចក្រ​ប្រព្រឹត្ត​កម្មទឹក​ស្អុយ​សម្រាប់ «គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកកខ្វក់​ក្នុង​រាជធានីភ្នំពេញ » ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​កង្វក់ទឹក​នៅ​ក្នុង​រាជធានីភ្នំពេញ ។

រដ្ឋបាល​រាជធានីភ្នំពេញ​បាន​សម្រេច​សាងសង់ស្ថានីយ៍ប្រព្រឹត្ត​កម្មទឹក​កខ្វក់​ទី១ ស្ថិតនៅ​ភាគខាង​ត្បូង​រាជធានីភ្នំពេញ ដោយ​បាន​កំណត់​យក​តំបន់​ជើង​ឯក សម្រាប់​សាងសង់ស្ថានីយ ក្រោមជំនួយ​ឥតសំណងរបស់ រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន តាម​រយៈទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA​។

ក្នុងកិច្ចប្រជុំនោះ លោកឃួង ស្រេង បានឯក ភាព ឲ្យរៀបមន្ទីរសាធារណការ និងដឹកជញ្ជូនព្រះរាជធានីភ្នំពេញនិងមន្ទីរដែនដី នគរូបនីយកម្មចុះ បោះបង្គោលព្រំ និងកាយអាចម៍ដី ដែលចាក់ រំលោភប្រឡាយ យកដីចាក់តាមព្រំប្រឡាយ ដើម្បីទុកឲ្យអង្គការ ចៃកា ទៅតាមតម្រូវការរបស់អង្គការនេះ ។

គម្រោង សាងសង់ស្ថានីយប្រតិកម្មទឹកស្អាត ជាជំនួយឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់ប្រមាណ២៥លានដុល្លារសហរដ្ឋអាមេរិក ជាគម្រោងដែលមិនធ្លាប់មានរបស់ភាគីជប៉ុន ក្នុងកសាង ប្រឡាយលូ នៅក្នុងរាជធានីភ្នំពេញ ៕ សំរិត


ចែករំលែក៖