ព័ត៌មានទាន់ហេតុការណ៍៖

វិធានការក្ដៅ! អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ធំចុះចាប់ក្រុមល្មើសលួចឈូសឆាយដីព្រៃលិចទឹក ដោយឃាត់ខ្លួនមនុស្ស៩នាក់ និងត្រាក់ទ័រ១៤គ្រឿង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ពលរដ្នសារទរ ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចាត់វិធានការក្ដៅ ចុះចាប់ក្រុមល្មើសលួចឈូសឆាយដីព្រៃលិចទឹកនៅតំបន់ហាមឃាត់ តំបន់៣ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ការចុះឃាត់់នេះ បានសហការជាមួយស្នងការខេត្ត និងព្រះរាជអាជ្ញា ខេត្តកំពង់ធំ ឃាត់់ខ្លួនមនុស្សចំនួន៩នាក់ និងគ្រឿងចក្រ១៧គ្រឿង ។ ហេតុការណ៍នេះបានធ្វើឡើងបន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចាប់ពីថ្ងៃទី១៨ រហូតមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ និងបន្ដចុះចាប់ជាបន្ដបន្ទាប់ទៀត ខណៈក្រុមជនល្មើសខ្លះទៀត កំពុងតែរត់គេចខ្លួន ។

ពលរដ្នសារទរ និងសំណូមពរឲ្យថ្នាក់ដឹកនាំ និងប្រព័ន្ធតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរឹង កុំធ្វើលំៗ បើមិនដូច្នោះទេ ជនល្មើសទាំងនេះ មិនរាងចាល់ទេ ព្រោះជនល្មើសទាំងនេះ តែងតែបំផ្លាញព្រៃលិចទឹករាប់ឆ្នាំមកហើយ ដោយសារតែកន្លងមក មានមន្រ្ដីខិលខូចមួយចំនួន ឃុបឃឹត បើកដៃឲ្យ និងសមត្ថកិច្ចពុំសូវមានវិធានការតឹងរឹង បង្កឲ្យមានបទល្មើសកាន់តែច្រើនឡើងថែមទៀត ៕ ប៊ុនរិទ្ធី


ចែករំលែក៖