ភ្នំពេញ៖ ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួន ជនសង្ស័យ ចំនួន០១នាក់ ករណីឆបោក (ក្លែងលេខបើកយកប្រាក់) នៅចំណុចក្នុងក្រុមហ៊ុនឆ្នោត ម៉ូឌែនឡូធឺរី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ម៉ោង៤រសៀល ។
ជនសង្ស័យខាងលើ ឈ្មោះ ហ៊ូរ សារ៉ន អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះមាន ឈ្មោះ លុយ ចន្ទ័តារា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោត ម៉ូឌែនឡូធឺរី ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥២៨ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
ប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ម៉ោង ៧ព្រឹក ជនសង្ស័យបានឈប់ម៉ូតូរងចាំដឹកម៉ូយ នៅចក្រចូលផ្សារបឹងបៃតង (សង្កាត់គោកឃ្លាង) ស្រាប់តែមានមនុស្ស១នាក់មិនស្គាល់ឈ្មោះ បានហៅជនសង្ស័យដឹកទៅទិញស្លឹកឆ្នោតនៅម្តុំវត្តសំរោងអណ្តែត ។ លុះដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ម៉ោង៨ មនុស្សប្រុសមិនស្គាល់ឈ្មោះ បានទូរសព្ទ័ហៅជនសង្ស័យឲ្យទៅជួបខ្លួននៅការ៉ាស់សាំងម្តុំពេទ្យលោកសង្ឃ យកសន្លឹកឆ្នោតទៅបើកយកប្រាក់នៅក្រុមហ៊ុនឆ្នោតចំណុចកើតហេតុ បានលុយចំនួន៦០០.០០០រៀល រួចយកលុយទៅឲ្យមនុស្សប្រុសមិនស្គាល់ឈ្មោះ នៅម្តុំការ៉ាសាំងពេទ្យលោកសង្ឃវិញ ដោយទទួលបានសេវ៉ាចំនួន ២០០០០រៀល ។ រហូតដល់ម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យបានណាត់ជួបមនុស្សប្រុសមិនស្គាល់ឈ្មោះ នៅមុខវត្តទឹកថ្លា យកសន្លឹកឆ្នោតក្លែងក្លាយទៅក្រុមហ៊ុនឆ្នោត ប្តូរយកលុយ តែត្រូវជនរងគ្រោះដឹងថាជាសន្លឹកឆ្នោតក្លែងក្លាយ ទើបឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
សម្ភារដែលបាត់មាន លុយរៀលចំនួន ៦០០.០០០ រៀល ។
សម្ភារបន្សល់ទុកមាន សន្លឹកឆ្នោត០៥សន្លឹក ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅឆ្នាំ២០០៩ ពាក់ស្លាកលេខ កណ្តាល 1Q-2029 របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ