មេទ័ព អ៊ីរ៉ង់លោក Ali Nasiri ជាមម្ត្រីក្នុងជួរកងទ័ពប្រតិកម្មរហ័ស នៃកងទ័ពបដិវត្តន៍ប្រជាជនអ៊ីរ៉ង់ បានភៀសខ្លួនចេញពីប្រទេស សុំភៀសខ្លួននយោបាយនៅស្ថានទូតអាមេរិក ប្រចាំប្រទេស មួយក្នុងតមបន់ឈូងសមុទ្រ (តែមិនបញ្ជាក់ថាប្រទេសណាឡើយ)
ប្រភពព័ត៌មានបានផ្សាយថា មន្ត្រីដែល រត់ចេញពីប្រទេស អ៊ីរ៉ង់ នោះ បាននាំឯកសារសំខាន់ៗជាច្រើន ជាប់ពាក់ព័ន្ធនឹងសកម្មភាពយោធារបស់អ៊ីរ៉ង់ ។ សារព័ត៌មាន Washington Free Beacon បានផ្សាយថា បានផ្សាយថា លោក Nasiri ពិតជាភៀស្លួនទៅកាន់ស្ថានទូតអាមេរិក នៅប្រទេសជិតខាងអ៊ីរ៉ង់ ។
សកម្មភាពខាងលើ បានបង្ករក្តីបារម្ភយ៉ាងខ្លាំង ក្នុងពេលដែលទំនាក់ទំនងអាមេរិក អ៊ីស្រាអែល ជាមួយអីរ៉ងកាន់តែអាក្រក់ទៅៗ ។ អ៊ីរ៉ង់់នឹងអ៊ីស្រាអែលអាចផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំគ្រប់ពេលវេលា ។ ជាមួយនឹងការរត់ចោលជួរ ជាមួយ នឹងឯកសាសម្ងាត់ស្តីពីយោធានោះ ទាហានអ៊ីរ៉ង់ អាចនឹងប្រឈមគ្រោះថ្នាក់ ក៏ដូចជាទីតាំងសព្វាវុធរបស់អ៊ីរ៉ង់ អាចរងការវាយប្រហារកម្ទេចជាមិនខាន ។
នៅពេលនេះដែរ ទីក្រុងវ៉ាស៊ីនតោន នឹងដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់់ ចំពេល១ឆ្នាំ ដែលលោកត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀង បរមាណូជាមួយអ៊ីរ៉់ង់ នៅខែឧសភា ។ នៅពេលនេះសភាអ៊ីរ៉ង់់ បានអនុម័តច្បាប់ ប្រឆាំង នឹងការដាក់ទណ្ឌកម្មរបស់អាមេរិក ។
នៅក្នុងច្បាប់ថ្មី ដែលបានអនុម័ត រដ្ឋាភិបាលអ៊ីរ៉ង់់ នឹង ធ្វើសកម្មភាព ដើម្បីប្រឆាំងរាល់ការគំរាមកំហែង ដល់សន្តិសុខជាតិ អ៊ីរ៉ង់់ ។ រដ្ឋាភិបាល និងយោធាអ៊ីរ៉ង់ ត្រូវតែរារាំងចេតនាអាក្រក់ របស់ អាមេរិក បំផ្លាញផលប្រយោជន៍អ៊ីរ៉ង់ ។
ជាមួយគ្នានេះសភាអ៊ីរ៉ង់់ ក៏បានសម្រេច ដាក់ ទីបញ្ជាការ អាមេរិក CENTCOM ហើយទាហាននៅក្នុង ទីបញ្ជាការនេះ ជាក្រុមភេរវកម្មបរទេស ។
ក្រៅពីនេះ ទីក្រុងតេអេរ៉ង់ បានត្រៀមរៀបចំរួច ជាស្រេច សម្រាប់ទប់ទល់ នឹងច្បាប់ហាមបណ្តាប្រទេសទិញប្រេងពីអ៊ីរ៉ង់ ។ ជាមួយគ្នានោះ កម្លាំង ការពារបដិវត្តន៍ បាន គំរាមជាថ្មីថា នឹងបិទច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ។
សារព័ត៌ Tasnim បានដកស្រង់ ប្រភពក្រសួងធនធានប្រេងអ៊ីរ៉ង់់មួយ ដែលមិនប្រាប់ឈ្មោះ បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបរាជ័យ ក្នុងការកាត់ផ្តាច់ការនាំចេញប្រេងអ៊ីរ៉ង់់ឲ្យដល់កម្រិតសូន្យ ៕