ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពក្នុងទឹកស្រះ បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ ក្នុងទឹកស្រះរបស់អ្នកភូមិបង្កការភ្ញាក់ផ្អើល អស់អ្នកស្រុក និងសមត្ថកិច្ច ។

ហេតុការណ៍ប្រទះឃើញសាកសពខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ៩ និង៣០នាទី យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងទឹកស្រះរបស់ឈ្មោះ ហែន ធឿន ភេទប្រុស អាយុ ៧៣ឆ្នាំ ស្ថិតក្នុងភូមិវាល ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលស្រុកកណ្ដៀងឃើញថា ជនរងគ្រោះ(ស្រ្លាប់)ឈ្មោះ ប៉ក់ ខា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្នែរ បច្ចុប្បន្ន រស់នៅភូមិចំការតាប៉ូ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ករណីនេះសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងស្រាវជ្រាវជុំវិញហេតុការណ៍ ទើបអាចធ្វើការសន្និដ្ឋានលើសាកសព អាចបណ្ដាលមកពីផឹកស្រាច្រើន រួចចុះទៅមូជទឹកក៏លង់ស្លាប់តែម្ដង សាកសពបានធ្វើកំណត់ហេតុ ប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បឹុមពិន


ចែករំលែក៖