ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម

ចែករំលែក៖

ប្រទេសចិន៖ ក្នុងឱកាសដែលអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក នៃកម្ពុជា នាព្រឹកថ្ងៃទី២៦ មេសា ឆ្នាំ២០១៩នេះ បានទទួលជួបពិភាក្សាការងារ និងពិសារអាហារពេលព្រឹកជាមួយឯកឧត្តម ង្វៀង សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃប្រទេសវៀតណាម នៅសណ្ឋាគារ នៃការស្នាក់នៅរបស់ថ្នាក់ដឹកនាំកម្ពុជា។

នៅក្នុងឱកាសនេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ចំពោះការរីកចំរើន និងសមិទ្ធិផលរីកចំរើនជាច្រើនរស់ប្រទេសវៀតណាម ព្រមទាំងមានកំណើនសេដ្ឋកិច្ចខ្ពស់យ៉ាងឆាប់រហ័ស។ សម្តេចតេជោ បានបន្តថា យើងពិតជារីករាយដែលបានពិភាក្សា ផ្លាស់ប្តូរមតិប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមកទទួលដោយផ្លែផ្កា និងប្រសិទ្ធភាពលើបញ្ហាទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងពិភពលោក ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក នូវទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តការ។

ដូចគ្នានេះឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើអោយកម្ពុជាមានការរីកចំរើនខ្ពស់។ ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមាន ការរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលមាន ការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

សូមជំរាបថា កន្លងទៅថ្នាកដឹកនាំកម្ពុជា វៀតណាម ធ្លាប់បានប្តេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់ ដូចជា ខណ្ឌសីមា និងបោះបង្កោលព្រំដែន និងការសំរេចអោយបានទំហំពាណិជ្ជកម្ម៥ពាន់លានដុល្លានៅឆ្នាំ២០២០ផែនការមេតភ្ជាប់លើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅតាមព្រំដែន៕


ចែករំលែក៖